ត្រឡប់ក្រោយ

ព្រះ​មហា​ក្សត្រ សង្ឃឹមថា​រដ្ឋសភា ​នឹង​បន្ត​ខិត​ខំប្រឹងប្រែង ដោះ​ស្រាយ​បញ្ហា​ប្រឈម​នានា ដើម្បី​សម្រេច​ឲ្យ​បាននូវ​ទិស​ដៅ​រួម​របស់​កម្ពុជា ​ជាជំហានៗ​

ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញពីព្រះទ័យរបស់អង្គ តាមរយៈព្រះរាជសាររបស់ទ្រង់ ដោយសង្ឈឹមថា រដ្ឋសភា នឹងបន្តខិតខំប្រឹងប្រែង ដោះស្រាយបញ្ហាប្រឈមនានា ដើម្បីសម្រេចឲ្យបាននូវទិសដៅរួមរបស់កម្ពុជា ជាជំហានៗ។

ព្រះរាជសារ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី នៅក្នុងសម័យប្រជុំរដ្ឋសភា លើកទី២ នីតិកាលទី៥ នៅព្រឹកថ្ងៃទី១ មេសានេះ មានខ្លឹមសារថា ព្រះអង្គ សង្ឃឹមថា រដ្ឋសភាជាតិ ដែលតំណាងប្រជាពលរដ្ឋខ្មែរទាំងមូល នឹងបន្តខិតខំប្រឹងប្រែង ដោះស្រាយបញ្ហាប្រឈមនានា ដើម្បីសម្រេចឲ្យបាននូវទិសដៅរួមរបស់កម្ពុជា ជាជំហានៗ ធានាបាននូវសង្គមកម្ពុជាមួយ ដែលរឹងមាំ មានសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម មានការអភិវឌ្ឍន៍ប្រកបដោយចីរភាព  និងសមធម៌ ជាមួយនឹងការប្រកាន់ខ្ជាប់ យ៉ាងម៉ឺងម៉ាត់ នូវគោលការណ៍លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ការគោរពសិទ្ធិ និងសេចក្តីថ្លៃថ្នូរ របស់មនុស្ស ជាសង្គមមួយ ដែលមានកោសិកាផ្សារភ្ជាប់គ្នា និងត្រូវពង្រឹង ដើម្បីធានាថា ប្រជាជនកម្ពុជា មាន ចំណេះដឹងខ្ពស់ និងមានវប្បធម៌ល្អប្រសើរ ថ្លៃថ្នូរមានជីវភាពសមរម្យ និងមានការរស់នៅ ប្រកបដោយសុខដុមរមនា ទាំងក្នុងរង្វង់គ្រួសារ និងសង្គមជាតិ។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា