ត្រឡប់ក្រោយ

ព្រះមហាក្សត្រសង្ឃឹមសភាជាតិអនុម័តច្បាប់បន្ថែម ខណៈសង្គមស៊ីវិលអំពាវឲ្យ ផ្អាកការអនុម័តច្បាប់

កាលពីថ្ងៃទី២៧ ខែមិនា ២០១៤ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះបាទ នរោត្តម សីហមុនី បានចេញព្រះរាជសារមួយច្បាប់ ក្នុងឱកាសបើកបវេសនកាល នៃរដ្ឋ​សភាសម័យ​ប្រជុំរដ្ឋ​សភា​លើ​កទី ២ នីតិកាល ទី៥។ ក្នុងព្រះ​រាជសារ​នោះព្រះអង្គសង្ឃឹមថា ក្នុងនីតិកាលទី៥នេះ រដ្ឋសភា​នឹង​អនុម័ត​ដែលបម្រើដល់វិស័យយុត្តិធម៍ ដែលច្បាប់ទាំងនោះមានដូចជា៖ ច្បាប់ស្តីពីការចាត់តាំងតុលាការ និង​អយ្យការ និងច្បាប់ស្តីពី លក្ខន្តិកៈរបស់ចៅក្រម និងព្រះរាជអាជ្ញា ជាដើម។

ប៉ុន្តែ ដោយសារតែដំណើរការប្រជុំសភា ដើម្បីអនុម័តច្បាប់ដែលមានតែសមាជិកតំណាងរាស្ត្រ គណ​បក្ស​ប្រជាជនកម្ពុជា  មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា CCHR កាលពីថ្ងែអង្គារ៍ម្សិលមិញ បានអំពាវនាវ​ឲ្យ​រដ្ឋសភា ផ្អាក​ការអនុម័ត​ច្បាប់​ថ្មី​ទាំង​ឡាយ រហូត​ដល់​បញ្ហា​ជាប់​គាំង​នយោបាយ​ត្រូវ​បាន​ដោះស្រាយ។​ CCHR ព្រួយបារម្ភថា សេចក្តីព្រាងច្បាប់ដែលសភាកំពុងធ្វើការអនុម័ត មិនត្រូវបាន ពិនិត្យពិច័យ គ្រប់​គ្រាន់ និងមិនបានឆ្លុះបញ្ចាំងពីឆន្ទៈប្រជាពលរដ្ឋ ព្រោះការ​ប្រជុំ​អនុម័ត​នោះមានតែតំណាងរាស្ត្រ មក​ពី​គណបក្ស ប្រជាជនកម្ពុជាតែម្ខាង។

សូមបញ្ជាក់ថា សម័យប្រជុំ​រដ្ឋសភា​លើក​ទី​២ នីតិកាល​ទី​៥ ចាប់ផ្តើមដំណើរការ ពី​ថ្ងៃ​ទី០១ ខែមេសា​នេះដើម្បី​អនុម័ត​សេចក្តីព្រាងច្បាប់​មួយចំនួន​។​

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា