ត្រឡប់ក្រោយ

សាលា​ដំបូង​រាជ​ធានី​បដិសេធ​ជាថ្មី លើ​ពាក្យ​សុំ​នៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្នលោក​ វន់ ពៅ​

បន្ទាប់ពីបើកសវនការរយៈពេលជិតមួយម៉ោង ដោយអវត្តមានលោក វន់ ពៅ នោះតុលាការនៃសាលាដំបូងរាជធានីភ្នំពេញ បានបដិសេធពាក្យសុំនៅក្រៅឃុំបណ្តោះអាសន្នលើកទី៣ របស់លោកវន់ ពៅ ដែលត្រូវបានចាប់ខ្លួនក្នុងហេតុការណ៍ប៉ះទង្គិចរវាងសមត្ថកិច្ច និងកម្មករ កាលពីដើមខែមករា កន្លងទៅនេះ។ តុលាការនៃសាលាដំបូងរាជធានីភ្នំពេញ បានលើកហេតុផលដដែលថា ការដោះលែងលោក វន់ ពៅ អាចនាំឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងដំណើរការសវនាការ។

នៅខាងក្រៅសាលាដំបូងឯណោះវិញ បន្ទាប់ពីបានទទួលដំណឹងថា តុលាការ មិនអនុញ្ញាតឲ្យលោកវន់ ពៅ នៅក្រៅឃុំបណ្តោះអាសន្ននោះ អ្នកមានជម្លោះដីធ្លីនៅរាជធានីភ្នំពេញ គ្រួសារលោកវន់ ពៅ និងសមាជិកសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ប្រមាណ ៥០នាក់ បានស្រែកទ្រហោយំ ដោយថា តុលាការអយុត្តិធម៌ និងទាមទារឲ្យតុលាការដោះលែងលោកវន់ ពៅ ដោយគ្មានលក្ខខណ្ឌ។

ភរិយារបស់លោក វន់ ពៅ អ្នកស្រី ប្រាក់ សុវណ្ណារី លើកឡើងថា ការសម្រេចរបស់សាលាដំបូង មានភាពអយុត្តិធម៌សម្រាប់ស្វាមី ក៏ដូចជាក្រុមគ្រួសាររបស់អ្នកស្រីទាំងមូល ខណៈលោកវន់ ពៅ មិនបានប្រព្រឹត្តដូចការចោទប្រកាន់ និងកំពុងមានជំងឺប្រចាំកាយ។
យោងតាមគេហទំព័រវីអូឌី ចេញផ្សាយព្រឹកថ្ងៃ៤ មេសានេះ។

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា