ត្រឡប់ក្រោយ

លោក​ហ៊ុន សែន ​និង​គណៈប្រតិភូ​ចូល​រួម​កិច្ចប្រជុំ​កំពូលលើកទី២ នៃ​គណៈ​កម្មា​ការ​ទន្លេ​មេគង្គ​ក្រោម​ នៅ​ប្រទេសវៀតណាម​

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជានៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៤ម្សិលម៉ិញនេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមកិច្ចប្រជុំកំពូលលើកទី២ នៃគណៈកម្មាការទន្លេមេគង្គក្រោមប្រធានបទ «ទឹក ថាមពល និងសន្តិសុខស្បៀងនៅក្នុងបរិបទបម្រែបម្រួលអាកាសធាតុ សម្រាប់អាងទន្លេមេគង្គ» ដែលធ្វើឡើងនៅថ្ងៃទី៤ ដល់ ថ្ងៃទី៥ ខែមេសា នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម។

តាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ឲ្យដឹងថា កិច្ចប្រជុំនោះ នឹងពិភាក្សាទៅលើបញ្ហាមួយចំនួន ស្ដីពីកាលានុវត្តភាព និងបញ្ហាប្រឈមសម្រាប់អាងទន្លេមេគង្គ និងតួនាទីរបស់គណៈកម្មាការទន្លេមេគង្គសម្រាប់ការអភិវឌ្ឍប្រកបដោយ ចីរភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ដើម្បីជំរុញការប្រើប្រាស់ និងការអភិវឌ្ឍន៍ដោយចីរភាព ក្នុងបរិបទនៃតម្រូវការធនធានធម្មជាតិសម្រាប់ការអភិវឌ្ឍន៍ និងការបម្រែបម្រួលអាកាសធាតុ។

ក្នុងដំណើរទៅកាន់ប្រទេសវៀតណាម មានគណៈប្រតិភូជាន់ខ្ពស់ រួមមាន លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាននេះ ធ្វើឡើងតបតាមការអញ្ជើញរបស់លោក  NGUYEN TAN DUNG នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា