តាម សំណើរបស់នាយករដ្ឋមន្ត្រី ព្រះមហាក្សត្រ ព្រះបាទសម្តេច បរមនាថ នរោត្តម សីហមុនី បានចេញព្រះរាជក្រិត្យ ដាក់ឲ្យចូលនិវត្តន៍នូវនាយនគរបាលថ្នាក់ឧត្តមសេនីយ៍ចំនួន ៨ រូប។ ឧត្តមសេនីយ៍ទាំង ៨ រូប នោះរួមមាន លោក ម៉ា ឈឿន ប្រធានបណ្ឌិតសភានគរបាលកម្ពុជា លោក ផ្លុង គីម ឆុង លោក ជា អៀន លោក គង់ ជាន លោក សំ វណ្ណសិទ្ធ លោក គី ដារ៉ា លោក ចាន់ ឆាយ និងលោក អ៊ឹង មុនីរ័ត្ន។