ត្រឡប់ក្រោយ

មន្រ្តី​ជាន់​ខ្ពស់​គណ​បក្ស​ប្រឆាំង​បដិសេធ​ព័ត៌​មាន​ពីការ​ចូល​ប្រជុំសភា​របស់​គណ​បក្សនេះ ​នៅ​ថ្ងៃ១១​ មេសា​

យោងតាមគេហទំព័រវិទ្យុអេប៊ីស៊ីអូស្រ្តាលី ចេញផ្សាយនាថ្ងៃនេះបានឲ្យដឹងថា លោក អេង ឆៃអ៊ាង មន្ត្រីជាន់ខ្ពស់ និងជាបេក្ខជនតំណាងរាស្ត្រមណ្ឌលកណ្តាល គណបក្សសង្រ្គោះ​ជាតិ បាន​អះ​​អាង​នៅ​ព្រឹក​ថ្ងៃព្រហស្បតិ៍​នេះថា កិច្ច​ពិភាក្សា​តាម​ទូរស័ព្ទ របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ កាលពី​ថ្ងៃពុធ​ម្សិលមិញ​មានផលវិជ្ជ​មាន​​ច្រើន។

តែទោះ​យ៉ាង​ណា​​ក៏​លោក អេង ឆៃអ៊ាង ថ្លែង​បដិសេធ​​ថា បេក្ខជនតំណាងរាស្ត្រ របស់គណ​បក្សប្រឆាំង នឹងមិន ទាន់ចូល​ប្រជុំសភា ដូចការ​ចុះផ្សាយ របស់​កាសែតខ្លះ ដែល​បាន​ចេញ​ផ្សាយនៅ​ព្រឹក​ថ្ងៃនេះ​ថា សមា​​ជិក​សភាគណ​បក្សសង្គ្រោះ​ជាតិ ត្រៀម​នឹងចូលប្រជុំសភា នៅថ្ងៃសុក្រ ទី១១ ខែ​មេសា​ស្អែក​​នេះ​គឺ​ជារឿង​មិន​ពិត​ទេ​។

ជំនួបតាមទូរស័ព្ទ រវាងមេដឹកនាំគណបក្សទាំងពីរ កើតឡើងបន្ទាប់ពី កាលពីថ្ងៃចន្ទ ដើមសប្តាហ៍នេះ លោក ហ៊ុន សែន បានប្រកាសថា​បាន​ស្នើ​ឲ្យ​ លោក សម រង្ស៊ី ទូរស័ព្ទ​ជួប​ជជែក​​គ្នា​​ដោយ​​ផ្ទាល់​តាម​ទូរស័ព្ទ ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ​នយោ​​បាយ​ជាប់​គាំង នៅ​កម្ពុជា​ឲ្យ​បាន​ឆាប់៕

លោក អេង ឆៃអ៊ាង មន្ត្រីជាន់ខ្ពស់ និងជាបេក្ខជនតំណាងរាស្ត្រមណ្ឌលកណ្តាល គណបក្សសង្រ្គោះជាតិ។ (Credit: ABC)

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា