ត្រឡប់ក្រោយ

គណបក្សសង្រ្គោះជាតិ នឹងធ្វើសន្និសីទសារព័ត៌មាន ស្ដីពី ការបង្រ្កាបពីសំណាក់​កងកម្លាំងអាជ្ញាធរ នៅថ្ងៃស្អែក

គណបក្សសង្រ្គោះជាតិ ប្រកាសធ្វើសន្និសីទសារព័ត៌មាន នាម៉ោង ៩ព្រឹក ថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០១៤ ស្ដីពី “ការប្រើប្រាស់​អំពើហិង្សាមាន​លក្ខណៈជាប្រព័ន្ធពីសំណាក់​កង​កម្លាំង​អាជ្ញា​ធរ” ក្រោមអធិបតីយភាពលោកស្រី មូរ សុខហួរ នៅទីស្នាក់ការកណ្ដាលគណបក្ស ផ្ទះលេខ៥៧៦ ផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ គួរបញ្ជាក់ថា  សន្និសីទកាសែតនេះគ្រោងរៀបចំឡើង ក្រោយពីមានការបង្ក្រាប​របស់កងកម្លាំងសម្ថកិច្ច បំបែកក្រុម​របស់លោកស្រី មូរ សុខហួរ មិនឲ្យចូលទៅកាន់​ទីលាន​ប្រជាធិបតេយ្យ​ដើម្បីធ្វើការបញ្ចេញមតិ នៅព្រឹកថ្ងៃទី ២១ ខែមេសា ឆ្នាំ២០១៤នេះ ដែលធ្វើឲ្យ មនុស្សចំនួន៣នាក់ អ្នករងរបួសក្បាល និង៤ នាក់ទៀតរងរបួសស្រាល។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា