លោកស្រី មូរ សុខហួរ ជាបេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រមកពីគណបក្សសង្គ្រោះជាតិ បានធ្វើការរិះគន់ចំពោះវិធានការរបស់សាលារាជធានីភ្នំពេញ និងក្រសួងមហាផ្ទៃដែលបានផ្តល់សិទ្ធិយ៉ាងពេញទីដល់កងកំលាំងសន្តិសុខតាមខ័ណ្ឌនានា ឲ្យធ្វើបង្រ្កាប និងវាយដំមកលើប្រជាពលដោយមិនរើសមុខ ដោយគ្រាន់តែពួកគេជួបជុំគ្នាមិនថារូបភាពណាក៏ដោយ។ ដោយសង្កត់ធ្ងន់តែនៅខ័ណ្ឌដូនពេញ ជាទឹកដីដែលគ្របដណ្តប់លើទីលានប្រជាធិបតេយ្យ លោកស្រី មូរ សុខ ហួរ បានស្នើសុំឲ្យដកតំណែងអភិបាលរងខ័ណ្ឌនេះមួយរូបឈ្មោះ សុខ បេងវុធ ចេញ និងស្នើឲ្យធ្វើការផ្តន្ទាទោសផង ដោយសារតែអភិបាលរងខ័ណ្ឌរូបនេះ តែងតែបានដឹកនាំ និងបញ្ជារាល់ការបង្ក្រាប និងវាយតំមកលើប្រជាពលរដ្ឋជា ច្រើនលើកច្រើនសារ។
លោកស្រី មូរ សុខហួរ បានថ្លែងជំហររបស់ខ្លួនបែបនេះនៅក្នុងសន្និសីទគណបក្សសង្គ្រោះជាតិ ដែលបានធ្វើឡើងកាលពីព្រឹកមិញ នៅទីស្នាក់ការកណ្តាល ក្នុងខ័ណ្ឌមានជ័យ រាជធានីភ្នំពេញ។ លោកបានបន្ថែមថា យ៉ាងយូរនៅថ្ងៃច័ន្ទសប្តាហ៍ក្រោយ គណបក្សសង្គ្រោះជាតិនឹងដាក់លិខិតជាផ្លូវការទៅកាន់ស្ថាប័នដែលពាក់ព័ន្ធដើម្បី ស្នើសុំដកដំណែង លោក សុខ បេងវុធ ចេញពីតំណែង និងសុំឲ្យធ្វើការផ្តន្ទាទោសរូបលោក ចំពោះទង្វើដែលបានប្រព្រឹត្ត ដោយសារតែទង្វើនេះវាឃោឃៅសារហាវយុងខ្នង ដែលមិនអាចទទួលយកបាន។