ត្រឡប់ក្រោយ

គ.ជ.ប នឹងប្រជុំស្តីពីការដោះស្រាយបណ្តឹងបោះឆ្នោត ជាមួយតំណាង​គណបក្ស​នយោបាយ និងអង្គការ​មិនមែន​រដ្ឋាភិបាល

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត​ ហៅកាត់ថា (គ.ជ.ប) នឹងធ្វើកិច្ចប្រជុំជាមួយ​តំណាង​គណបក្ស​នយោបាយ និងអង្គការមិនមែនរដ្ឋាភិបាល ស្ដីពី “ការដោះ​ស្រាយ​បណ្ដឹង​ពាក់​ព័ន្ធ នឹងការឃោសនាបោះឆ្នោត ការបោះឆ្នោត ការរាប់​សន្លឹក​ឆ្នោត និងលទ្ធផលនៃការបោះឆ្នោត” នៅថ្ងៃពុធ ទី៣០ ខែមេសា ឆ្នាំ ២០១៤ វេលាម៉ោង ១០ព្រឹក នៅទីស្ដី​ការ គ.ជ​.ប ​អគារ (H) ក្រោមការដឹកនាំដោយ លោក ឯម សូផាត សមាជិក គ.ជ.ប។ នេះបើតាមសេចក្តី​ប្រកាស​ព័ត៌មាន​របស់ គ.ជ.ប ដែលបានផ្សាយកាលពីថ្ងៃទី២២ មេសា ២០១៤​ម្សិល​មិញ​នេះ។

គួរបញ្ជាក់ថា កម្ពុជានឹងមានការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី/ខេត្ត ក្រុង/ស្រុក/ខណ្ឌ នៅថ្ងៃទី១៨ ឧសភា ២០១៤ ខាងមុននេះ ហើយ​ការបោះ​ឆ្នោត​នេះ​គឺជា​ការបោះ​ឆ្នោត​អសកល ពោលគឺមានតែសមាជិក​ក្រុមប្រឹក្សា​ឃុំ/សង្កាត់​ក្នុង​ដំណែងតែប៉ុណ្ណោះមានសិទ្ធិបោះឆ្នោតបាន។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា