ត្រឡប់ក្រោយ

CPP ៖ CNRP មាននយោបាយសងសឹកពេលមានអំណាច

ក្នុងគេហទំព័ររបស់គណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី២៣ មេសា ២០១៤ម្សិលមិញនេះ គេឃើញ​​​មាន​​​ការ​​​​ផ្សាយ​​​​​វីដេអូ​​​មានរយៈពេល០៣នាទី ដែលមានខ្លឹមសារ​ចោទប្រកាន់​គណបក្សស​​ង្គ្រោះ ជាតិនឹងអនុវត្ត​ន​យោបាយសង​សឹកនៅពេល​ដែលគណបក្ស​នេះបានកាន់អំណាច។ គណបក្សប្រជាជន កម្ពុជាធ្វើការចោទ​ប្រកាន់បែបនេះ​ដោយផ្អែក​ខ្លឹមសារ​សន្និសិទ​កាសែត កាលពីថ្ងៃទី២២ មេសា របស់បេក្ខជន​ជាប់​ឆ្នោត​តំណាង​រាស្ត្រ លោក​ស្រី មូរ សុខហួរ ប្រតិកម្មនិងការកើត​ឡើង​អំពើ​​ហិង្សា​​​រវាង​​សន្តិ​សុខ​​ខណ្ឌ​​ដូនពេញ និង ប្រជាពលរដ្ឋ​​​​អ្ន​ក​​គាំទ្រ​​គណបក្ស​​សង្គ្រោះ​​ជាតិ ព្រមទាំងអ្នកសារ​ព័ត៌​មាន។

 

វិដេអូមានរយៈពេលប្រហែលជា០៣នាទីនោះបានលើកឡើងថាថាគណបក្សសង្គ្រោះជាតិបានកំពុងតែចាប់ផ្តើមធ្វើ​កត់​ត្រា​ឈ្មោះ​មនុស្ស​ណាដែលគេស្អប់ចូលទៅក្នុងបញ្ជីរស្បែកខ្មៅ និងធ្វើការសងសិកអ្នក​ទាំងនោះវិញ​​​​នៅ​ពេល​គណបក្ស​​នេះបាន​កាន់​អំណាច។ សំដីលោកស្រី មូរ សុខហួរ ក្នុងសន្និសិទកា​សែត​​ក៍ត្រូវបានដកស្រង់ហើយវិដេអូនោះ បន្តថាជាក់ស្តែង អភិបាលរងខ័ណ្ឌដូនពេញម្នាក់ គឺលោក សុខ បេងវុធ ត្រូវបានគណបក្សនេះធ្វើប្រកាសជាចំហរ ដោយទាមទារឲ្យ​ទំលាក់​ពីតំណែង និង​ត្រៀម​​នឹង​​ដាក់​ពាក្យ​បណ្តឹង​​​​​​ទៅ​តុលាការ​ផងដែរ ដោយបាន​ចោទ​ប្រកាន់​ថា​​អភិបាលរង​​ខណ្ឌ​​​រូប​នេះ​ជាអ្នក​ដែល​​តែងតែបញ្ជា និងចេញ​មុខ​ដឹក​នាំ​ក្រុម​សន្តិ​សុខ​មួយ​ខ្មៅ​ទៅ​បង្រ្កាប​មក​លើសក​ម្មជន គណបក្ស​សង្គ្រោះជាតិ ដែល​បាន​​ទៅ​ធ្វើ​​​ការ​ជួប​ជុំនៅទីលានប្រជាធិបតេយ្យ និងទីកន្លែងផ្សេងទៀតដែល​ស្ថិត​ក្នុងខ័ណ្ឌនេះ។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា