ត្រឡប់ក្រោយ

អនុ​ក្រឹត្យស្តីពី​ ការរៀបចំ​ និង​ការ​ប្រព្រឹត្តទៅ​នៃ​គណៈ​បញ្ជា​ការ​ឯកភាព​រដ្ឋ​បាល​រាជ​ធានី ​ខេត្ត​ ក្រុង​ ស្រុក​ ខណ្ឌ​

អនុក្រឹត្យដែលចុះហត្ថលេខាដោយលោក ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី៣១ មីនា ឆ្នាំ២០១៤ ប្រមាណជា៦ទំព័រ បានចែងអំពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។

មាត្រា១ នៃអនុក្រឹត្យនោះបានបង្ហាញថា គោលបំណងសំខាន់នៃការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌគឺបំណងពង្រឹងតួនាទី ការទទួលខុសត្រូវ និងការចូលរួមរបស់រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសាធារណៈ ការពារធនធានព្រៃឈើ ជលផល តំបន់ការពារធម្មជាតិ ការបង្ការទប់ស្កាត់ និងការបង្រ្កាបបទល្មើសនានាទូទាំងប្រទេស។

ក្នុងនោះអនុក្រឹត្យនេះ ក៏បង្ហាញថាមានគោលដៅកំណត់នូវសមាសភាព តួនាទី ភារកិច្ច សិទ្ធិអំណាច និងរបៀបរបប ការងាររបស់គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងដែលមានវិសាលភាពអនុវត្តចំពោះរដ្ឋបាលថ្នាក់ក្រោមជាតិ និងមន្ទីរអង្គភាពខ្សែបណ្តោយរបស់ក្រសួង ស្ថាប័ននានានៅថ្នាក់ក្រោមជាតិ។

គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ មានសមាសភាពសមាជិកចំនូន១៦ រូប ដែលមានអភិបាលរាជធានី ខេត្ត ជាប្រធាន។ រីឯគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក ខណ្ឌ មានសមាសភាពសមាជិកចំនួន១១រូប ដែលមានអភិបាលក្រុង ស្រុក ខណ្ឌ ជាប្រធាន។

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា