ត្រឡប់ក្រោយ

ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ជាតិ​ចំនួន៣ ​នឹង​ផ្សាយ​គោល​នយោបាយ​គណបក្ស​សម្រាប់​កា​រឃោស​នា​បោះ​ឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ថ្នាក់ក្រោមជាតិ​

យោងតាមសេចក្តីប្រព័ត៌មាន របស់គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប.) បានឲ្យដឹងនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៤ ថា ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ ២០១៤នេះ ប្រព័ន្ធផ្សព្វផ្សាយទាំង៣ខាងលើ នឹងចុះផ្សាយពីគោលនយោបាយ របស់គណបក្សនានា ដែលនឹងចូលរួមបោះឆ្នោតជ្រើសរើស ក្រុម ប្រឹក្សារាជធានី, ខេត្ត, ក្រុង, ស្រុក, ខណ្ឌ នៅ ពេលខាងមុខនេះ។

ប្រព័ន្ធផ្សព្វផ្សាយជាតិ ចំនួន៣ រួមមាន ទូរទស្សន៍ជាតិកម្ពុជា (ទទក), វិទ្យុ FM 96 MHz និងវិទ្យុវត្តភ្នំ FM 105.70 MHz នឹងផ្សាយគោលនយោបាយគណបក្សនានា ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៤ខាងមុខនេះ។

នៅក្នុង សេចក្តីប្រកាសព័ត៌មាននោះ បានបញ្ជាក់ថា កម្មវិធីផ្សាយនៅម៉ោង ៩ និង៤០ នាទី ដល់ម៉ោង ១១ព្រឹក និងចាប់ពីម៉ោង៨ ដល់ម៉ោង៩ យប់ ផ្សាយតាមវិទ្យុ FM 96 MHz, ម៉ោង ១ ដល់ម៉ោង ២ និង២០នាទី រសៀល និងម៉ោង ៨ ដល់ម៉ោង ៩ និង២០នាទីយប់ ផ្សាយតាម ទូរទស្សន៍ជាតិកម្ពុជា និងម៉ោង ៨ ដល់៩ និង២០នាទីព្រឹក និងម៉ោង ៨ ដល់ម៉ោង ៩ និង២០ នាទីយប់ ផ្សាយតាមវិទ្យុ វត្តភ្នំ FM 105.70 MHz។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា