ឧត្តមស្នងការរងទទួលបន្ទុកសិទ្ឋិមនុស្សរបស់អ.ស.ប លោកស្រី Flavia Pansieri ផ្តើមដំណើរបំពេញទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជានៅថ្ងៃទី២៨ មេសា ២០១៤ ។
បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ការិយាល័យ ឧត្តមស្នងការសហប្រជាជាតិទទួលបន្ទុកសិទ្ឋិមនុស្សប្រចំាកម្ពុជា ដែលចេញផ្សាយកាលពីថ្ងៃសុក្រចុងសបា្តហ៏មុនបានឲ្យដឹងដែរថា ក្នុងដំណើរទស្សនកិច្ចរយៈពេល០៥ថ្ងៃនៅកម្ពុជា លោកស្រីឧត្តមស្នងការរងទទួលបន្ទុកសិទ្ឋិមនុស្សរបស់អ.ស.ប នឹងជួបជាមួយមន្រ្តីជាន់ខ្ពសរាជរដ្ឋាភិបាលកម្ពុជា និង តំណាងអង្គការក្រៅរដ្ឋាភិបាលដែលធ្វើកិច្ចការងារពាក់ព័ន្ឋនឹងបញ្ហា សិទ្ឋិមនុស្ស និង អញ្ជើញទៅពិនិត្យមើលពន្ឋនាគារមួយចំនួនផងដែរ ។
ដកស្រង់ពីគេហទំព័រកោះសន្តិភាពដែលបានចេញផ្សាយនាថ្ងៃទី២៨ មេសានេះ។
លោកស្រី Flavia Pansieri (Kohsantepheap News)