ត្រឡប់ក្រោយ

ពិធី​ប្តូរ​តំណែង​អភិបាល​ខេត្ត​ពោធិ៍សាត់ ក្រោម​អធិបតីភាព លោក ស ខេង​ រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ ​

នៅព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ ២០១៤នៅសាលាខេត្តពោធិ៍សាត់បានធ្វើពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង អភិបាល នៃគណៈអភិបាល ខេត្ត ពោធិ៍សាត់ ក្រោមអធិបតីភាពលោក ឧបនាយករដ្ដមន្ត្រី ស ខេង និង ជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ   ព្រមទាំងមានការចូលរួម ពីសមាជិក សមាជិកា ព្រឹទ្ធសភា រដ្ដសភា និង រាជរដ្ឋាភិ បាល និងមន្ត្រីរាជការ គ្រប់លំដាប់ថ្នាក់ ក្នុងខេត្តពោធិ៍សាត់យ៉ាងច្រើនកុះករ ។

យោងតាមព្រះរាជក្រិត្យ ត្រូវបានសម្រួលភារកិច្ចលោក ខូយ សុខា អតីតអភិបាលខេត្តពោធិ៍សាត់ ត្រូវទៅ បម្រើ ការងារ នៅទីស្តីការក្រសួងមហាផ្ទៃវិញ ហើយ ត្រាស់បង្គាប់ តែងតាំងលោក ម៉ៅ ធនិន អតីតជាអភិ បាលរងខេត្តស្ទឹងត្រែង មកជាអភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ ។

ដកស្រង់ពីគេហទំព័រដើមអំពិលដែលបានចេញផ្សាយនាព្រឹកថ្ងៃទី០៧ ឩសភា ឆ្នាំ២០១៤នេះ។

ពិធីផ្ទេរមុខតំណែង ភារកិច្ចកាលពីព្រឹកថ្ងៃទី០៧ ឩសភា ឆ្នាំ២០១៤ (រូបថតពីគេហទំព័រដើមអំពិល)

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា