ត្រឡប់ក្រោយ

សៀវភៅ​អប់រំ​ស្តីពី​ការប្រឆាំង​អំពើពុករលួយ នឹង​​ដាក់​​បញ្ចូល​​ក្នុង​កម្មវិធីសិក្សា សម្រាប់​សិស្ស​មធ្យម​សិក្សា​ទុតិយភូមិ ​

អង្គភាពប្រឆាំងអំពើពុករលួយបានផ្សព្វផ្សាយសៀវភៅនេះនៅក្នុង គេហទំព័ររបស់ខ្លួនតាំងពីសប្តាហ៍មុនមក។ សៀវភៅអប់រំស្តីពីការប្រឆាំងអំពើពុករលួយត្រូវបានតាក់តែងឡើងដោយ ក្រុមចម្រុះ​ដែលមានសមាសភាព៩នាក់​មកពី​អង្គ​ភាព​ប្រឆាំងអំពើពុករលួយ និង១២នាក់មកពីក្រសួងអប់រំ។ សៀវភៅចំនួន ១៤ ម៉ឺនក្បាលត្រូវបានបោះពុម្ពជាលើកដំបូង។

លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយនិងលោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់នៅក្នុងកថាមុខរបស់សៀវភៅនោះថា កម្មវិធីអប់រំស្តីពីការប្រឆាំង​អំពើពុករលួយ​គឺជាបាតុភូត​សាកល​ថ្មីមួយ ដែលប្រទេសជាច្រើនកំពុងដាក់បញ្ចូលក្នុងកម្មវិធីសិក្សា។ ដូច្នេះ កម្ពុជាក៏បានចាត់ទុកបញ្ហានេះថាមានសារសំខាន់ដែរ។
 
បើយោងតាមប្រធានស្ថាប័នទាំងពីរ កម្មវិធីនេះនឹងត្រូវដាក់ឲ្យសិស្សរៀននៅគ្រប់កម្រិត ប៉ុន្តែ ក្នុងជំហានដំបូងនេះ មានតែសិស្សមធ្យមសិក្សាទុតិយភូមិប៉ុណ្ណោះដែលត្រូវសិក្សាពោលគឺសិស្ស ថ្នាក់ទី១០, ១១ និងទី១។ រដ្ឋាភិបាល​សង្ឃឹម​ថា សៀវភៅនេះនឹងក្លាយជាទុនដ៏សំខាន់ក្នុងការកសាងសង្គមកម្ពុជាមួយ ស្អាតស្អំប្រាសចាកអំពើពុករលួយ។

ដកស្រង់ពីគេហទំព័រវិទ្យុបារាំងអន្តរជាតិជាខេមរភាសារ ដែលបានចេញផ្សាយនាថ្ងៃទី០៧ ឩសភា ឆ្នាំ២០១៤នេះ។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា