លោក សម រង្ស៊ី ប្រធាន និងលោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ដឹកនាំអ្នកគាំទ្រជិត១០០០០នាក់ ហែក្បួនឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នៅក្រុងសៀមរាប។ នេះបើតាមវីអូឌី ចេញផ្សាយនាថ្ងៃព្រហស្បត្តិ៍នេះ។
គេហទំព័ត៌ដដែលបានបន្តថា លោក សម រង្ស៊ី និងលោកកឹម សុខា ជួបជុំអ្នកគាំទ្ររបស់ខ្លួន ស្ថិតនៅផ្លូវ៦០ម៉ែត្រ សង្កាត់ស្លក្រាម ក្រុងសៀមរាប ហើយបានចាប់ផ្តើមចេញហែក្បួននៅម៉ោងជាង៩ព្រឹកនេះ។ក្នុងពេលជួបជុំ
អ្នកគាំទ្រមុនហែក្បួន លោក សម រង្ស៊ី ថ្លែងប្តេជ្ញាថា លោកនឹងយកចំណូល ដែលបានពីអង្គរវត្តទៅជួយជីវភាពប្រជាពលរដ្ឋខ្មែរឲ្យធូរធា។
លោក រិះគន់ថា ដោយសារអាជ្ញាធរពុករលួយ នាំឲ្យប្រជាពលរដ្ឋនៅសៀមរាបមានជីវភាពធូរធា តែនៅទីរួមខេត្ត ចំណែកនៅតំបន់ជនបទប្រជាពលរដ្ឋជួបការលំបាក។