នាយកខុទ្ទកាល័យក្រសួងយុត្តិធម៌ លោក សំ ប្រជាមានិត ប្រាប់VODនៅរសៀលថ្ងៃពុធម្សិលមិញនេះថា ក្រសួងបានស្នើទៅព្រះមហាក្សត្រសុំព្រះរាជទានបន្ធូរបន្ថយ និងលើកលែងទោសទណ្ឌិត ដែលកំពុងជាប់ពន្ធនាគារមួយចំនួន ក្នុងពិធីបុណ្យវិសាខបូជា ថ្ងៃទី១៣ ខែឧសភា ខាងមុខនេះ ដែលចំនឹងថ្ងៃនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណា ព្រះបាទនរោត្តម សីហមុនី។ តែលោក នៅមិនទាន់អាចបញ្ជាក់លម្អិតពីតួលេខនៃទណ្ឌិត បាននៅឡើយទេ។
តាមការអនុវត្តកន្លងមក ការលើកលែងទោសដល់ទណ្ឌិត អាចធ្វើឡើងសម្រាប់តែទណ្ឌិត ដែលបានកាត់ទោសប្រភេទធម្មតា ឬបទមជ្ឈឹម ហើយអ្នកដែលត្រូវបន្ធូរបន្ថយទោសបាន លុះត្រាតែទណ្ឌិតនោះ បានជាប់ពន្ធនាគារចំនួន ១ ភាគ ៣ នៃទោសដែលត្រូវបានកំណត់។ ចំណែកអ្នកដែលត្រូវលើកលែងទោសតែម្តង លុះត្រាតែទណ្ឌិតនោះ អនុវត្តទោសរបស់ខ្លួនបាន ២ ភាគ ៣ ទើបអាចយកទៅពិចារណាលើកលែងទោសបាន។
ដកស្រង់ពីគេហទំព័ត៌វីអូឌី ដែលបានចេញផ្សាយកាលពីថ្ងៃទី០៧ ឩសភា ឆ្នាំ២០១៤។