នៅក្នុងថ្ងៃទី ០៩ ខែឧសភា ឆ្នាំ ២០១៤ នេះ សម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចូលរួមជាអធិបតី ដោយពិភាក្សា និងអនុម័តលើ របៀបវារៈចំនួន ៣ គឺ៖១-សេចក្តីព្រាងគោលនយោបាយជាតិស្តីពីលំនៅឋាន
២-សេចក្តី ព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងមណ្ឌលកម្សាន្តទេសចរណ៍មនុស្សពេញវ័យ
និង៣-បញ្ហា ផ្សេងៗសំណើសុំការយល់ព្រមពីគណៈរដ្ឋមន្ត្រី ដើម្បីស្នើសុំសច្ចាប័ននីតិប្បញ្ញត្តិលើ៖ ៣.១-សន្ធិសញ្ញាស្តីពីបត្យាប័នរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម។ ៣.២-កិច្ចព្រមព្រៀង ស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកយុត្តិធម៌ក្នុងវិស័យរដ្ឋប្បវេណី រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម។
យោងតាមគេហទំព័រកម្ពុជាថ្មី ចេញផ្សាយនាព្រឹកនេះ។