ត្រឡប់ក្រោយ

រដ្ឋសភាបន្តសម័យប្រជុំពេញអង្គលើកទី២នីតិកាលទី៥នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៤ ខាងមុខនេះ

នៅថ្ងៃ​អង្គារ​ទី២០​ ខែឧសភា ឆ្នាំ២០១៤ ខាង​មុខ​នេះ រដ្ឋសភា​នឹង​បន្ត​សម័យ​ប្រជុំ​ពេញ​អង្គ​លើក​ទី២​ នីតិកាលទី៥ ដោយមានរបៀបវារៈចំនួន៧ ដែលតម្រូវ​យក​មក​ពិភាក្សា​និង​អនុម័ត។ របៀបវារៈ​ចំនួន៧ រួមមាន៖
- ការពិភាក្សា​និង​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​លើ​ពិធីសារ​នៃធម្មនុញ្ញ​អាស៊ាន​ស្តីពី​យន្តការ ដោះស្រាយជម្លោះ។
- ការ​ពិភាក្សានិង​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ការ​អនុម័ត​យល់​ព្រម​លើ​កិច្ច​ព្រម​ព្រៀង​ស្តីពី​បុព្វ​សិទ្ធិ និង​អភ័យ​ឯក​សិទ្ធិ​របស់​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍។
- ការពិភាក្សា​និងអនុម័ត​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ការ​អនុម័ត​យល់​ព្រម​លើ​កិច្ច​ព្រម​ព្រៀង​អាស៊ាន​ស្តីពី គយ។
- ការពិភាក្សា​និង​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​លើការ​សុំចូលរួម​ជាភាគី​ហត្ថលេខី​របស់ ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ក្នុង​ពិធីសារ​នៃវិសោធន​កម្ម​លើអនុសញ្ញាអ​ន្តរជាតិ ស្តីពី​សាមញ្ញ​កម្ម និង​សុខ​ដុម​នីយ​កម្ម​នីតិ​វិធី​គយ​។
- ការពិភាក្សា​និង​អនុម័តសេចក្តី​ព្រាង​ច្បាប់​ស្តីពី​ការ​រៀប​ចំអង្គការ​តុលាការ។
- ការពិភាក្សា​និង​អនុម័ត​សេចក្តី​ព្រាងច្បាប់​ស្តីពី​លក្ខន្តិកៈនៃ​ចៅក្រម​និង​ព្រះរាជ​អាជ្ញា។
- ការពិភាក្សា​និង​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ការរៀបចំ និង​ការប្រព្រឹត្ត​ទៅ​នៃឧ​ត្តម ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅក្រម។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា