យោងតាមសេចក្តីថ្លែងការណ៍រូមមួួយ របស់សហព័ន្ធសហជីព ដែលតំណាងឲ្យកម្មករនិយោជិកក្នុងវិស័យកាត់ដេរ និងស្បែកជើងនៅកម្ពុជា ដែលបានចេញកាលពីថ្ងៃទី១៩ ខែឩសភា ឆ្នាំ២០១៤ បានបង្ហាញពីការស្វាគមន៍ ចំពោះសន្និសីទកាសែតរបស់គណបក្សសង្រ្គោះជាតិ ថាអាចនឹងមានការរៀបចំក្រុមការងារដើម្បីធ្វើការចរចារជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីបញ្ចប់ភាពជាប់គាំងនយោបាយ។ ក្នុងនោះតំណាងសហព័ន្ធសហជីពបានសំណូមពរនូវចំនុចមួយចំនួន៖