នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៤នេះ រដ្ឋសភាបន្ដកិច្ចប្រជុំអនុម័តរបស់ខ្លួនបន្ដទៀត ដោយបានអនុម័តនូវ ច្បាប់ស្តីពីលក្ខន្តិកៈចៅក្រម និងព្រះរាជអាជ្ញា ដោយបានអនុម័តគាំទ្រ ៦៤សម្លេង។ គួរកត់សំគាល់ផងដែរថា ការអនុម័តច្បាប់នេះ មិនមានការជជែកដេញដោល ពីខ្លឹមសារច្បាប់ទាល់តែសោះ ក្រៅពី ជំពូកទី ១ និងទី ២ ដែលអនុម័តកាលពីម្សិលមិញ។ ចំណែកឯច្បាប់ស្ដីពី ការរៀបចំអង្គការតុលាការ ត្រូវបានរដ្ឋសភាអនុម័តដោយសម្លេងគាំទ្រ ៦៤សម្លេង ក្នុងការប្រជុំពេញអង្គកាលពីម្សិលមិញផងដែរ។
សូមបញ្ជាក់ថា ច្បាប់ទាក់ទងនឹងវិស័យតុលាការទាំង០៣នេះ រងការរិះគន់ពីសង្គមស៊ីវិល និងអង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch ប្រចាំតំបន់អាស៊ី ថាច្បាប់នេះធ្វើឲ្យអំណាចតុលាការកម្ពុជាមិនឯករាជ្យ។