ត្រឡប់ក្រោយ

មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​កម្ពុជា​ ច្រាន​ចោល​ព័ត៌មាន ដែ​ល​ថាររដ្ឋាភិបាល​បាន​សម្រេច​ចិត្ត​ទទួល​យក​ជន​ភៀស​ខ្លួន​អូស្ត្រាលី​

មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសច្រានចោលចំពោះប្រភពព័ត៌មាន ដែលបានចុះផ្សាយថាររដ្ឋាភិបាលបានសម្រេចចិត្តទទួលយកជនភៀសខ្លួន ដែលស្នើបញ្ជូនមកកម្ពុជាពីសំណាក់រដ្ឋាភិបាលអូស្ត្រាលី។ ថ្លែងប្រាប់គេហទំព័រថ្មីៗនៅរសៀលថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈម្សិលម៉ិញនេះ លោក ផៃ ស៊ីផាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី បានអះអាងថារហូតមកដល់ពេលនេះ កម្ពុជាកំពុងសិក្សាអំពីសំណើររបស់រដ្ឋាភិបាលអូស្ត្រាលីនៅឡើយទេ។   

បើតាមលោក ផៃ ស៊ីផាន រដ្ឋាភិបាលបានបង្កើតគណៈកម្មការអន្តរក្រសួង ដើម្បីសិក្សាវាយតម្លៃអំពីផលវិជ្ជមាន និងផលអវិជ្ជមានពីការទទួលយកជនភៀសខ្លួនទាំងនោះ។ គណៈកម្មការអន្តរក្រសួង នឹងដឹកនាំដោយក្រសួងមហាផ្ទៃ និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ លោកបានសង្កត់ធ្ងន់ថាគណៈកម្មការអន្តរក្រសួង និងសិក្សាអំពីផលសេដ្ឋកិច្ច ច្បាប់ គោលការណ៍មនុស្សធម៌ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ មុននឹងសម្រេចឆ្លើយតសំណើររបស់អូស្ត្រាលី។  

ដកស្រង់ពីគេហទំព័រព័ត៌មានថ្មីៗ ដែលបានចេញផ្សាយកាលពីម្សិលម៉ិញ។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា