ត្រឡប់ក្រោយ

លោក​នាយករដ្ឋមន្រ្តី ​និយាយ​ចំអក​ឲ្យគណបក្ស​សង្គ្រោះ​ជាតិ ​រឿង​ទទួល​ស្គាល់​លទ្ធ​ផល​បោះ​ឆ្នោត​ក្រុម​​ប្រឹក្សា​​

ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិត សាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅកោះពេជ្រ លោក ហ៊ុន សែន ថ្លែងថា ការបោះឆ្នោតក្រុមប្រឹក្សាកាលពីថ្ងៃទី១៨ខែឧសភា ប្រព្រឹត្តទៅដោយរលូន និងគ្មានហិង្សា តែការឃោសនាវិញ គណបក្សមួយ បានហែក្បួនតាមផ្លូវ បណ្តាលឲ្យកកស្ទះចរាចរណ៍។ លោកបន្តថា គណបក្សសង្គ្រោះជាតិ មិនពេញចិត្តនឹងគជប តែនៅតែទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតដែលរៀបចំដោយគជប។

លោក ហ៊ុន សែន មិនបានថ្លែងពីលទ្ធផលនៃការបោះឆ្នោតក្រុមប្រឹក្សាថាតើគណបក្សប្រជាជនកម្ពុជា ទទួលបានលទ្ធផលល្អឬយ៉ាងណា។

លោកសម រង្ស៊ី បានបូកសរុបលទ្ធផលបោះឆ្នោតក្រុមប្រឹក្សារាជធានីខេត្តក្រុងស្រុកខណ្ឌ គឺគណបក្សសង្គ្រោះជាតិសរុបទទួលបានចំនួន៧៦៤អាសនៈ កើនឡើងជាងអាណត្តិទីមួយ ចំនួន១៨៥អាសនៈ។ លោកបញ្ជាក់ថា លទ្ធផលនេះ អាចទទួលយកបាន។

ដកស្រង់ពីគេហទំព័រវីអូឌីចេញផ្សាយថ្ងៃទី២៧ ខែឩសភា ឆ្នាំ២០១៤។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា