ត្រឡប់ក្រោយ

លទ្ធផល​ផ្លូវ​ការ​នៃការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា ​អាណត្តិ​ទី២ ​

លទ្ធផលផ្លូវការ នៃការបោះឆ្នោតក្រុមប្រឹក្សារាជធានីខេត្ត និងក្រុមប្រឹក្សាស្រុក ក្រុង ខណ្ឌ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៤ ដែលចេញដោយគជប បង្ហាញថា មាន ៤ គណបក្ស ទទួលបានអាសនៈក្រុមប្រឹក្សារាជធានីខេត្ត សរុបចំនួន ៣៩៣ នាក់និងក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ អាណត្តិទី២ សរុបចំនួន ២.៩៣១ នាក់។

ក្នុងនោះ គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេង សរុប ៨៤២១ ទទួលបានអាសនៈក្រុមប្រឹក្សារាជធានីខេត្ត សរុបចំនួន ៣០៦។ គណបក្សសង្គ្រោះជាតិ ទទួលបានសំឡេង សរុប ២៩៧៥ ទទួលបានអាសនៈនៅក្រុមប្រឹក្សារាជធានីខេត្ត ចំនួន ៨៦។ រីឯគណបក្សហ្វ៊ុនស៊ិនប៉ិច ទទួលបានសំឡេង ៥០ ទទួលបាន ១ អាសនៈ នៅក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ។

ចំណែកលទ្ធផលនៃ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ វិញ គឺគណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងសរុប ៨៣៧៩ ទទួលបាន ២.២៣៤ អាសនៈ គណបក្សសង្គ្រោះជាតិ ទទួលបានសំឡេងសរុប ២៩៦០ ទទួលបាន ៦៧៩ អាសនៈ គណបក្សហ្វ៊ុនស៊ិនប៉ិច ទទួលបានសំឡេងសរុប ៩២ សំឡេង ទទួលបាន ១៧ អាសនៈ និងគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ទទួលបានសំឡេងសរុប ៥ ទទួលបាន ១ អាសនៈ។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា