ត្រឡប់ក្រោយ

សេចក្តីប្រកាសព័ត៌មាន​លទ្ធផលនៃសម័យប្រជុំ​លើកទី​៥ ព្រឹទ្ធសភា នីតិកាលទី​៣ ថ្ងៃទី២៦ ឩសភា ឆ្នាំ២០១៤​

ព្រឹទ្ធសភានៃ ព្រះរាជាណាចក្រកម្ពុជា បានបើកកិច្ច ប្រជុំលើកទី៥ ព្រឹទ្ធសភា នីតិកាលទី៣ កាលពីព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ ២០១៤ ក្រោមអធិបតីភាពលោក សាយ ឈុំ អនុប្រធានទី១ ព្រឹទ្ធសភា ។ វត្ដមាន ចំនួនសមាជិកព្រឹទ្ធសភា ចូលរួមប្រជុំ មានចំនួន ៥១រូប។

 របៀបវារៈនៃកិច្ចប្រជុំគឺស្ដាប់ របាយការណ៍របស់គណៈកម្មាធិការ អចិន្ដ្រៃយ៍ ស្ដីពីសកម្មភាពការងារ របស់ព្រឹទ្ធសភា នៅចន្លោះសម័យប្រជុំ លើកទី៤ និងលើកទី៥ ព្រឹទ្ធសភា នីតិកាលទី ៣។

នៅក្នុងកិច្ចប្រជុំនោះ លោក ទេព ងន អនុប្រធានទី២ ព្រឹទ្ធសភា ជំនួសមុខឱ្យគណៈកម្មាធិការអចិន្ដ្រៃយ៍ ព្រឹទ្ធសភា បានរាយការណ៍ជម្រាបជូន សម័យប្រជុំព្រឹទ្ធសភា អំពីសកម្មភាព ការងាររបស់ព្រឹទ្ធសភានៅចន្លោះ សម័យប្រជុំលើកទី៤ និងលើកទី ៥ ព្រឹទ្ធសភានីតិកាលទី៣។

របាយការណ៍នោះ បានឱ្យ ដឹងថា ក្នុងចន្លោះសម័យប្រជុំព្រឹទ្ធសភា រយៈពេល ៣ខែកន្លងទៅនេះ ថ្នាក់ ដឹកនាំគណៈកម្មាធិការអចិន្ដ្រៃយ៍ គណៈកម្មការជំនាញទាំង ៩ ក្រុមសមាជិកព្រឹទ្ធសភា ក្រុមសមាជិក ព្រឹទ្ធសភា តាមភូមិភាគទាំង ៨និង សមាជិកសមាជិកាព្រឹទ្ធសភា បានរួមគ្នា បំពេញភារកិច្ចរៀងៗខ្លួនប្រកបដោយ ស្មារតីទទួលខុសត្រូវខ្ពស់ ហើយ សម្រេចបានជាផ្លែផ្កាជាគុណប្រយោជន៍ ដល់ជាតិនិងប្រជាជន។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា