ត្រឡប់ក្រោយ

ក្រុមប្រជាពលរដ្ឋ​ ដាក់ពាក្យ​បណ្តឹង​ទៅ ACU ឲ្យ​ចាត់​វិធាន​ការ​លុប​បំបាត់​អំពើពុក​រលួយ​នៅ​តាម​មូលដ្ឋាន

សហគមន៍មានជម្លោះដីធ្លីមកពីតាមបណ្តាខេត្តនានា នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ដាក់ពាក្យបណ្តឹងទៅអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីទាមទារឲ្យស្ថាប័នមួយនេះ ចាត់វិធានការលុបបំបាត់អំពើពុករលួយនៅតាមមូលដ្ឋាន។
ប្រជាពលរដ្ឋទាំងនោះ រួមមានព្រះសង្ឃ អ្នកមានជម្លោះដីធ្លី អ្នករងការបណ្តេញចេញ និងប្រជាសហគមន៍ព្រៃឈើជាដើម។

តំណាងសហគមន៍ព្រៃឡង់ លោក ភោគ ផុង មានប្រសាសន៍ថា សហគមន៍ចម្រុះដែលរងគ្រោះដោយសារបញ្ហាដីធ្លី និងព្រៃឈើ ប្រមូលផ្តុំគ្នាដើម្បីដាក់ញត្តិ និងពាក្យបណ្តឹងទៅអង្គភាពប្រឆាំងអំពើពុករលួយ ដោយទាមទារឲ្យចាត់វិធានការលើបញ្ហាពុករលួយ ដែលនាំឲ្យមានការកាប់បំផ្លាញព្រៃឈើ បញ្ហាដីធ្លី និងធនធានរ៉ែជាដើម។

កម្លាំងសមត្ថកិច្ច និងសន្តិសុខជាង៥០នាក់ បានយាមកាមនៅកន្លែងតវ៉ា។ នេះបើតាមគេហទំព័រព័ត៌មានវីអូឌីចេញផ្សាយថ្ងៃទី២៩ ឩសភា ឆ្នាំ២០១៤។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា