ត្រឡប់ក្រោយ

ប្រជាពលរដ្ឋ​ជាង ៤០០ នាក់ ស្វែង​រក​កិច្ច​អន្តរាគមន៍​ពីរដ្ឋសភា និង​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ដោះ​ស្រាយ​បញ្ហា​ជូន​ពួកគាត់

នៅព្រឹកថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០១៤ ប្រជាពលរដ្ឋ​រងគ្រោះ​ប្រមាណ​ជាង ៤០០ នាក់ ដែល​ភាគ​ច្រើន​ជា​ប្រជាពល​រដ្ឋរង​គ្រោះ​រឿង​ដី​ធ្លី នេសាទ ផ្ទះ​សំបែង និង​ធនធាន​ធម្មជាតិ​ជាដើម មកពី​ខេត្ត​ផ្សេងៗ​គ្នា បាននាំគ្នា​មក​បង្ហាញ​ពីទុក​លំបាក និង​ដាក់ញត្តិ​ជូនស្ថាប័ន​ថ្នាក់ជាតិធំៗ ២​​គឺ អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ និង​រដ្ឋសភា​ជាតិ ឲ្យ​ធ្វើការ​ដោះស្រាយ​រាល់បញ្ហា​របស់​ពួកគេ​ដែលកំពុង​ជួបប្រទះ​នៅសហគមន៍​របស់ពួកគេ​ជារៀងរាល់ថ្ងៃ និង ការ​មិន​ដោះស្រាយ​ឲ្យ​បានសមស្រប​ពីអាជ្ញាធរមូលដ្ឋាន។ បើទោះបីជា មានការគំរាមបង្រ្កាប ពីសំណាក់ អាជ្ញាធររាជធានីភ្នំពេញយ៉ាងណាក៏ដោយ ប្រជាពលរដ្ឋមកពីសហគមន៍នានា នៅទូទាំងប្រទេស បានមកជួបជុំ​ គ្នាតាមគោលដៅដែលគ្រោងទុក។
គួរបញ្ជក់ផងដែរថាមកដល់ពេលនេះ គេសង្កេតឃើញថា អាជ្ញាធរប៉ូលីស ជាពិសេសក្រុមសន្តិសុខឈុតខ្មៅ មិនទាន់បំបែក និងបង្ក្រាបមកលើប្រជាពលរដ្ឋដែលមកជួបជុំគ្នានៅថ្ងៃនេះនោះទេ ខុសប្លែកពីការជួបជុំរាល់ដង ឲ្យតែ​មាន​ការ​ជួប​ជុំ គឺតែ​ងតែ​មាន​ការ​បង្រ្កាប។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា