នៅរសៀលថ្ងៃព្រហស្បត្តិ៍ ទី២៩ ខែឧសភា ឆ្នាំ២០១៤នេះ គណបក្សសង្រ្គោះជាតិបានបញ្ជាក់ពីចំហររបស់ខ្លួន ដោយលើកសំណើរសុំចរចា ២ចំណុចជាមួយគណបក្សប្រជាជនកម្ពុជា។ ថ្លែងនៅក្នុងសន្និសីទ លោក គួយ ប៊ុនរឿន តំណាងក្រុមចរចា របស់គណបក្សសង្រ្គោះជាតិ បានឲ្យក្នុងសន្និសីទថា គណបក្សសង្គ្រោះជាតិ បានត្រៀមខ្លួនរួចរាល់ក្នុងការចរចា ជាមួយគណបក្សប្រជាជនកម្ពុជា ប្រសិនបើគណបក្សប្រជាជនកម្ពុជា យល់ព្រមនូវសំណើរដែលបានស្នើ ចំនួន ២ចំណុច គឺ ការដាក់ស្ថាប័នរៀបចំការបោះឆ្នោតជា ស្ថាប័នធម្មនុញ្ញ និង ការជ្រើសរើសសមាសភាពមន្ដ្រីរៀបចំការបោះឆ្នោត ។