ត្រឡប់ក្រោយ

លោក អ៊ី ឈាន ត្រូវបាន​ផ្ទេរ​ភារកិច្ច​ឲ្យ​មកបំរើការ​នៅក្រសួងមហាផ្ទៃ​

លោក អ៊ី ឈាន អភិបាលខេត្តប៉ៃលិន ត្រូវបានព្រះមហាក្សត្រព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ផ្ទេរភារកិច្ចឲ្យមកបំរើការនៅក្រសួងមហាផ្ទៃ។ ពិធីផ្ទេរតំណែងនឹងរៀបចំឡើងនៅថ្ងៃទី៣១ ចុងខែឧសភានេះ ក្រោមវត្តមានលោកឧបនាយករដ្ឋមន្ត្រី ស ខេង។

បើតាមលោក ខៀវ សុភ័គ ក្រៅពីផ្ទេរតំណែងលោកអ៊ី ឈាននោះ លោកស ខេង ក៏នឹងរៀបចំពិធីប្រកាសចូលកាន់តំណែងសមាជិកក្រុមប្រឹក្សាថ្នាក់ក្រោម ជាតិ ដែលទើបនឹងជាប់ឆ្នោតថ្មីៗនេះ ក្នុងពេលជាមួយនឹងការប្រកាសផ្ទេរតំណែងអភិបាលខេត្តប៉ៃលិននោះផងដែរ។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា