នេះបើយោងតាមគេហទំព័រព័ត៌មានកម្ពុជាថ្មី ចេញផ្សាយថ្ងៃទី២៩ ឩសភា ម្សិលម៉ិញ បានចេញផ្សាយថា លោកជំទាវម៉ែនសំអន ឧបនាយករដ្ឋមន្ត្រីរដ្ឋក្រសួងទំនាក់ទំនងរដ្ឋសភាព្រឹទ្ធសភា និងអធិការកិច្ចនិងជាប្រធានក្រុមការងារចុះជួយខេត្តស្វាយរៀង បានជំរុញឲ្យមន្ត្រីក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន គ្រប់បណ្ដា ភូមិឃុំស្រុកទូទាំងខេត្តស្វាយរៀងបន្តអនុវត្តន៍ទិសដៅជា យុទ្ធសាស្ត្រចំនួន៧ចំណុចរបស់រាជរដ្ឋាភិបាលដើម្បីលើកស្ទួយជីវភាព រស់នៅជាប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋសំដៅកាត់បន្ថយភាពក្រីក្រ។ ការផ្តល់នូវអនុសាសន៍នេះ ខណៈពេលលោកជំទាវ អញ្ជើញជាអធិបតីក្នុងពិធីប្រជុំបូកសរុប លទ្ធផលការងារក្នុងត្រីមាសទី១និងបន្តអនុវត្តន៍យុទ្ធសាស្ត្រ ដំណាក់កាលទី៣ ដែលពិធីនេះធ្វើឡើងក្រោមវត្តមានថ្នាក់ដឹកនិងមន្ត្រីក្រុមការងារ ចុះជួយភូមិឃុំស្រុកនៅទូទាំងខេត្តស្វាយរៀងព្រមទាំងមន្ត្រី ក្រុមការងារគ្រប់លំដាប់ថ្នាក់នៅខេត្តស្វាយរៀងនាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៤ នៅសាលប្រជុំសណ្ឋាគារវ៉ៃកូ ក្រុងស្វាយរៀងខេត្តស្វាយរៀង។
គេហទំព័រដដែលនេះបានដកស្រង់បន្ថែមថា យុទ្ធសាស្ត្រ៧ចំណុចដើម្បី អនុវត្តន៍យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ មានខ្លឹមសារដូចជា ៖
១. ត្រូវពង្រឹងនិងជំរុញគ្រប់មន្ត្រីក្រុមការងារគ្រប់លំដាប់ថ្នាក់ក៏ដូច សកម្មជនចុះពង្រឹងមូលដ្ឋានទាំងអស់ទូទាំងខេត្តស្វាយរៀងត្រូវបន្តចុះ ផ្ទាល់ជាមួយពលរដ្ឋស្តាប់ឲ្យបាននូវព័ត៌មានលំអិតស្តីពីជីវភាព រស់នៅពិតៗរបស់ប្រជាពលរដ្ឋតាមមូលដ្ឋានរៀងៗខ្លួន។
២. ត្រូវរៀបចំបន្តវេទិកាសាធារណឲ្យបានទៀតទាត់នៅគ្រប់មូលដ្ឋានភូមិឃុំស្រុក ឲ្យកាន់តែល្អប្រសើរ និងទូលំទូលាយ។
៣. បន្ត ខិតខំដោះស្រាយសំណូមពរ និងបញ្ហាប្រឈមមុខនានា នៅគ្រប់ថ្នាក់មូលដ្ឋាន ដើម្បីរាយការណ៍ជាព័ត៌មានដល់ប្រធានក្រុមការងារនីមួយៗ។
៤. ផ្អែកលើមធ្យោបាយធ្វើដំណើរ និងមធ្យោបាយដោះស្រាយថវិកានានាឲ្យបានទាល់ ពេលវេលាដើម្បីរួមចំណែកឲ្យការងារចុះពង្រឹងមានប្រសិទ្ធភាពខ្ពស់ដែល ចាំបាច់ឲ្យយើងប្រើប្រាស់មធ្យោបាយដ៏ត្រឹមត្រូវក្នុងការអនុវត្តន៍ កម្មវិធីនយោបាយចតុកោណដំណាក់កាលពី៣ ឲ្យទទួលបានជោគជ័យជាបន្តទៀត។
៥. គ្រប់មន្ត្រីក្រុមការងារទាំងអស់ត្រូវពិភាក្សាគ្នាឲ្យបានល្អល្អិតល្អន់ មានគំនិតឯកភាពលើគ្រប់ករណីការងារឯកភាពគ្នាជាធ្លុងមួយដើម្បី ធ្វើជាបទដ្ឋានត្រួតពិនិត្យការអនុវត្តន៍ស្ថានភាពការងាររបស់មន្ត្រី គ្រប់មូលដ្ឋាន។
៦. ក្នុងករណីមានហេតុការណ៍ផ្សេងៗកើតឡើងជាយថាហេតុនៅមូលដ្ឋានត្រូវដោះស្រាយឲ្យ បានលឿនបំផុតឲ្យសមស្របនិងការឆ្លើយតបឲ្យបានទាន់ពេលវេលានៅសេចក្តី រាយការណ៍ក៏ដូចព័ត៌មានជាបន្ទាន់ដើម្បីទទួលបានអនុសាសន៍ដឹកនាំបន្ថែម។
៧. ត្រូវប្រកាន់ភ្ជាប់នូវឥរិយាបថសុភាពរាបសារទន់ភ្លន់ចំពោះប្រជាពលរដ្ឋគ្រប់ ថ្នាក់មូលដ្ឋានទាំងអស់ទទួលយករាល់សំណូមពររបស់ប្រជាពលរដ្ឋនិងត្រូវ ជៀសវាងកុំឲ្យមានប្រតិកម្មអវិជ្ជមានណាមួយតបតវិញលើគ្រប់ទិដ្ឋភាព ការងារដែលធ្វើឲ្យប៉ះពាល់ដល់គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។
ជាមួយ គ្នានេះដែលលោកជំទាវ ក៏បានសំណូមពរដល់មន្ត្រីក្រុមការងារ ចុះមូលដ្ឋានទាំងអស់ក៏ដូចជាអាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ បន្តអនុវត្តន៍ទិសដៅភូមិឃុំមានសុវត្ថិភាពឲ្យមានប្រសិទ្ធភាពខ្ពស់ សំដៅលើកកម្ពស់ជីវភាពរស់នៅជាប្រចាំរបស់ប្រជាពលរដ្ឋជាធំ។
លោកជំទាវម៉ែនសំអន ឧបនាយករដ្ឋមន្ត្រីរដ្ឋក្រសួងទំនាក់ទំនងរដ្ឋសភាព្រឹទ្ធសភា និងអធិការកិច្ច