ត្រឡប់ក្រោយ

រដ្ឋា​ភិបាល​កម្ពុជា ចេញ​អនុក្រឹត្យ​តម្លើង​ពន្ធ​អាករ​ពិសេស​លើ​ផលិត​ថ្នាំជក់ ​និង​គ្រឿងស្រវឹង​

យោងតាមគេហទំព័រថ្មីៗចេញផ្សាយកាលពីថ្ងៃទី០៤ មិថុនា ឆ្នាំ២០១៤នេះបានឲ្យដឹងថា រដ្ឋាភិបាល កម្ពុជា បានចេញអនុក្រឹត្យតម្លើងពន្ធអាករពិសេសលើផលិតថ្នាំជក់ និងគ្រឿងស្រវឹង បន្ថែមទៀតចំនួន ៥ ភាគរយលើពន្ធបច្ចុប្បន្ន ដែលមានចំនួន ១០ ភាគរយ។ អនុក្រឹត្យនេះ នឹងចូលជាធរមាននៅថ្ងៃទី ០១ ខែកក្កដា ឆ្នាំ ២០១៤ ខាងមុខនេះ។ អង្គការសង្គមស៊ីវិលដែលពាក់ព័ន្ធ ជាពិសេសអង្គការសុខភាពពិភពលោក បានសម្តែងការសាទរចំពោះសេចក្តីសម្រេចរបស់រដ្ឋាភិបាលពេលនេះ។ តែយ៉ាងណាក៏ដោយ ការតម្លើងពន្ធនេះ នៅតែជាអត្រាទាបនៅឡើយ បើប្រៀបធៀបនឹងប្រទេសនៅតំបន់អាស៊ាន។ 

គេហទំព័របន្តថា សម្រាប់ពន្ធលើផលិតថ្នាំជក់ ក្នុងបណ្តាលប្រទេសតំបន់អាស៊ានទាំង ១០ កម្ពុជា នឹងឡាវ គឺជាប្រទេសដែលមានអត្រាយកពន្ធលើផលិតថ្នាំជក់តិចជាងគេបំផុត។ ប្រទេស ដែលយកពន្ធច្រើនជាងគេ គឺប្រទេសថៃ ដែលពន្ធលើផលិតថ្នាំជក់ ក្នុងតម្លៃលក់រាយចំនួន ៧០ ភាគរយ បន្ទាប់មកប្រទេសសាំងហ្កាពួរ ៦៩ ភាគរយ ប្រទេសព្រុយណេ ចំនួន ៦៧ ភាគរយ ប្រទេសហ្វីលីពីនចំនួន ៥៣ ភាគរយ ម៉ាឡេស៊ី ចំនួន ៥២ ភាគរយ មីយ៉ាន់ម៉ា ៥០ ភាគរយ ឥណ្ឌូណេស៊ី ៤៦ ភាគរយ វៀតណាម ៤១.៦ ភាគរយ ខ្មែរ ២០ ភាគរយ និងវៀងណាម ១៩.៧ ភាគរយ។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា