ត្រឡប់ក្រោយ

ព្រឹទ្ធសភា៖ នឹង​ប្រជុំបន្ត​ ដើម្បី​​ពិនិត្យ និងឲ្យយោបល់​លើ​សេចក្តី​ព្រាង​ច្បាប់ចំនួន៣ ​ទាក់ទងតុលាការ​​ ថ្ងៃ១២ មិថុនា​

លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នាព្រឹកថ្ងៃទី១០ មិថុនា ព្រឹកនេះ គឺធ្វើឡើងដើម្បីពិនិត្យ និងសម្រេចលើច្បាប់ពាក់ព័ន្ធនឹងតុលាការចំនួន៣ រួមមាន សេចក្តីព្រាងច្បាប់ស្តីពីការរៀបចំអង្គការតុលាការ សេចក្តីព្រាងច្បាប់ស្តីពីលក្ខន្តិកៈនៃចៅក្រម និងព្រះរាជអាជ្ញា និងសេចក្តីព្រាងច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃឧត្តមក្រុមប្រឹក្សាអង្គចៅក្រម ដែលនឹងត្រូវដាក់ទៅក្នុងរបៀបវារៈនៃសម័យប្រជុំលើកទី៥ ព្រឹទ្ធសភានីតិកាលទី៣ ដឹកនាំដោយអនុប្រធានទី១ព្រឹទ្ធសភា លោក សាយ ឈុំ។

ក្រៅពីពិនិត្យ និងសម្រេចលើច្បាប់ចំនួន៣នេះ ព្រឹទ្ធសភាក៏បានកំណត់របៀបវារៈ និង​កាល​បរិច្ឆេទ​បន្ត​សម័យ​ប្រជុំ​ពេញ​អង្គ​លើកទី៥ ព្រឹទ្ធសភានីតិកាលទី៣ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៤។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា