ស្តីពីការមកដល់របស់លោកស៊ូប៊ែរឌី ត្រូវបានប្រកាសឲ្យដឹងដោយការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស នៅកម្ពុជា នៅថ្ងៃពុធទី១១មិថុនានេះ។ សេចក្តីជូនដំណឹងឲ្យដឹងថា លោក សូរិយា ប្រាសាទស៊ូប៊ែរឌី នឹងមកកម្ពុជា ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២៥ ខែមិថុនា។
អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស នៅកម្ពុជា បានប្រាប់ឲ្យដឹងតាមរយៈសេចក្តីប្រកាសព័ត៌មានពីទីក្រុងហ្សឺណែវថា បេសសកម្មរបស់លោក នៅកម្ពុជាលើកនេះ គឺ ដើម្បី ពិនិត្យមើលការវិវឌ្ឍនានាទាក់ទងនឹងការបង្កើតស្ថាប័ន សិទ្ធិមនុស្សឯករាជ្យនៅកម្ពុជា។ ក្រៅពីនោះ លោកក៏នឹងពិនិត្យមើលផងដែរនូវអនុសាសន៍ របស់លោកស្តីពីកំណែទម្រង់តុលាការ កំណែទម្រង់សភា ការបោះឆ្នោតនិងកំណែទម្រង់ដីធ្លី។
ក្នុងអំឡុងពេលស្នាក់នៅកម្ពុជា លោកស៊ូប៊ែឌី គ្រោងជួបពិភាក្សាជាមួយមន្ត្រីរដ្ឋាភិបាល តំណាងសង្គមស៊ីវិល ម្ចាស់ជំនួយ និងភាគីពាក់ព័ន្ធមួយចំនួនទៀត។
ដកស្រង់ពីគេហទំព័ត៌វិទ្យុបារាំងអន្តរជាតិជាខេមរភាសារដែលបានចេញផ្សាយនាព្រឹកថ្ងៃទី១២ មិថុនា ឆ្នាំ២០១៤។
លោក សូរិយា ប្រាសាទស៊ូប៊ែរឌី (Photo from Internet)