ត្រឡប់ក្រោយ

គណបក្សទាំងពីរ ជួបពិភាក្សាគ្នាតាមការគ្រោងទុក

នៅវេលាប្រហែល០៩ព្រឹក ថ្ងៃទី​ ១២ ខែមិនុថា ឆ្នាំ២០១៤ ក្រុម​ការងារ​បច្ចេក​ទេស​គណបក្ស​ជាប់ឆ្នោត​ទាំ​ង​ពីរ គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ជួប​ពិភាក្សា​គ្នា​នៅ​វិមាន​ព្រឹទ្ធសភា​ដូចការ​គ្រោង​ទុក។ តាម​ប្រភព​ព័ត៌មាន​ពី​អ្នក​​សង្កេត​ខុម​ហ្វ្រែលនៅ​ព្រឹទ្ធសភា បាន​ឲ្យ​ដឹង​ថា បេក្ខ​ភាព​ពិភាក្សា​នៅថ្ងៃ​នេះមាន​ចំនួន ៣នាក់ ក្នុង​​គណបក្ស​​នីមួយៗ។ សមាសភាពក្រុមការងារបច្ចេកទេសគណបក្សសង្រ្គោះជាតិ ដឹកនាំដោយលោក គួយ ប៊ុនរឿន មានសមាជិក លោក យ៉ែម បុញ្ញរិទ្ធិ និងលោក អេង ឆៃអ៊ាង។ ចំណែកឯ​សមាភាព​ក្រុមការងារ​បច្ចេកទេស​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដឹកនាំ ដោយលោក ព្រុំ សុខា លោកសក់ សេដ្ឋា និងលោក កើត រិទ្ធ។

គួរបញ្ជាក់ផងដែរថា ជំនួប​ក្រុម​ការងារ​បច្ចេក​ទេស​នា​ពេល​នេះ ទំនង​ជា​ជជែក​ចរចារ​ពីបញ្ហា​កំណែ​​ទម្រង់​ស្ថាប័ន គ.ជ.ប និង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ ក្រោយពេល​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែនបាន​ប្រកាស​ជា​​សាធារណៈ​កាល​ពីថ្ងៃទី១០ ខែមិថុនា ថា គណបក្ស​ប្រជាជនកម្ពុជា ព្រមដាក់​បញ្ចូល ស្ថាប័ន គ.ជ.ប នៅ​ក្នុង​ជំពូកថ្មី​មួយទៀត​នៃ​រដ្ឋ​ធម្មនុញ្ញ និង ព្រមទាំង​អនុញ្ញាត​ឲ្យមានការ​បង្កើត​ទូរស្សន៍​ដែលគាំទ្រ​គណបក្ស​សង្គ្រោះជាតិ។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា