ព្រឹទ្ធសភានៅព្រឹកថ្ងៃព្រហស្បតិ៍នេះ សម្រេចអនុម័តក្នុងសម័យប្រជុំលើកទី៥លើសេចក្តីព្រាងច្បាប់ចំនួនបី ទាក់ទងនឹងតុលាការ បន្ទាប់ពីស្តាប់ការពន្យល់ពីរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដែលតំណាងឲ្យរដ្ឋាភិបាល។
សេចក្តីព្រាងច្បាប់ទាំង៣ រួមមាន ១.សេចក្តីព្រាងច្បាប់ស្តីពី ការរៀបចំអង្គការតុលាការ ២.សេចក្តីព្រាងច្បាប់ស្តីពី លក្ខន្តិកៈនៃចៅក្រម និងព្រះរាជអាជ្ញា និង៣.សេចក្តីព្រាងច្បាប់ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម។