ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យ៉ិនទៀង កាលពីថ្ងៃសៅរ៍ បាននិយាយថា នៅសប្តាហ៍ក្រោយ លោកនឹងស្វែងរកការចាប់ខ្លួនឧត្តមសេនីយ៍ទោម្នាក់ពាក់ព័ន្ធនឹង រឿងពុករលួយ ប៉ុន្តែលោកមិនបានប្រាប់ព័ត៌មានលម្អិតរបស់ជនសង្ស័យនេះទេ។
លោកបានប្រាប់និស្សិតក្នុងអំឡុងបឋកថា ស្តីពីច្បាប់ប្រឆាំងអំពើពុករលួយថា៖ «ឥឡូវនេះខ្ញុំសូមជម្រាបអ្នក (និស្សិតនៅសាកលវិទ្យាល័យឯកជនមួយនៅរាជធានីភ្នំពេញ)ថា យើងមានដីកាចាប់ខ្លួនចំនួនពីរ ហើយនៅសប្តាហ៍ក្រោយនឹងមានដីកាចាប់ខ្លួនឧត្តមសេនីយ៍ទោម្នាក់ដែល បានគេចខ្លួនហើយ (ជននោះ) យើងនឹងដាក់ក្នុងគេហទំព័រនៅសប្តាហ៍ក្រោយ»។
លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយមិនអាចទាក់ទងដើម្បីធ្វើ អត្ថាធិប្បាយបានទេ កាលពីម្សិលមិញ ហើយអនុប្រធានរបស់លោក គឺលោក នួន បុផល និយាយថា លោកមិនបានដឹងពីបញ្ហានេះទេ។
ប្រភពពីគេហទំព័រភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃទី១៦ មិថុនា ឆ្នាំ២០១៤នេះ។