ត្រឡប់ក្រោយ

រដ្ឋា​ភិបាល​ចេញសារាចរឲ្យ​ឈប់​សំរាកថ្ងៃទី១១ កក្កដា​

សារាចរណែនាំស្តីពីការចូលរួមគោរពព្រះវិញ្ញាណក្ខ័ន្ធ និងដង្ហែព្រះបរមអដ្ឋិព្រះបរមរតនកោដ្ឋ ចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្ងៃទី១២ខែមិថុនា ឲ្យដឹងថា ការដង្ហែព្រះបរមអដ្ឋិព្រះបរមរតនកោដ្ឋ នឹងត្រូវប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ គឺនៅថ្ងៃទី១០,១១និង១២ខែកក្កដាឆ្នាំ២០១៤។ សារាចរបន្តថាដើម្បីឲ្យមានឱកាសចូលរួមសម្តែងការគោរពព្រះ វិញ្ញាណក្ខ័ន្ធ និងដង្ហែព្រះបរមអដ្ឋិ រាជរដ្ឋាភិបាលអនុញ្ញាតឲ្យមន្ត្រីរាជការ បុគ្គលិក និយោជិត កម្មករ ឈប់សម្រាកមួយថ្ងៃគឺនៅថ្ងៃសុក្រទី១១ខែកក្កដា។

សារាចរឲ្យដឹងទៀតថា គ្រប់ស្ថានីយវិទ្យុ និងទូរទស្សន៍ជាតិ និងឯកជន ព្រមទាំងកន្លែងកំសាន្តសប្បាយ ត្រូវផ្អាកការផ្សាយនូវទស្សនីយភាពការសម្តែង និងការប្រគំតន្ត្រីផ្សេងៗដែលមានលក្ខណៈសប្បាយគគ្រឹកគគ្រេងក្នុង ថ្ងៃទី១១ខែកក្កដា ដែលជាថ្ងៃព្រះរាជពិធីដង្ហែព្រះបរមអដ្ឋិ។សារាចរឲ្យដឹងទៀតថា នៅរាជធានីភ្នំពេញ គ្រប់ខេត្ត និងគ្រប់ទីប្រជុំជន និងគ្រប់វត្តអារាម ត្រូវចាត់តាំងដោតទង់ជាតិ ទង់សាសនា ទង់ជ្វាលា ដើម្បីប្រារព្ធពិធីបុណ្យតាមប្រពៃណី និងថ្វាយព្រះរាជកុសល និងគោរពវិញ្ញាណក្ខ័ន្ធព្រះបរមរតនកោដ្ឋ។

នៅថ្ងៃទី១១ខែកក្កដា ព្រះរាជពិធីដង្ហែ និងតម្កល់ព្រះបរមអដ្ឋិ នឹងត្រូវប្រារព្ធនៅទីតាំងនៅព្រះចេតិយនៃបរិវេណព្រះវិហារព្រះកែវ មរកត។

ដកស្រង់ពីគេហទំព័វីអូឌីចេញផ្សាយថ្ងៃទី១៦ មិថុនា ឆ្នាំ២០១៤។

រូបថតឯកសារ ស្តីពីព្រះរាជពិធីបុណ្យព្រះសព ព្រះបរមរតនកោដ្ឋ (រូបថតដោយ លោក គីម ហាក់)

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា