ត្រឡប់ក្រោយ

កម្មករ​ដែល​បញ្ជូន​ពីថៃ កើនដល់​១៧ម៉ឺននាក់ហើយ​

យោងតាមអ្នករាយការណ៍ព័ត៌មាន សារព័ត៌មានសេរី នៅល្ងាចថ្ងៃទី១៦ ខែមិថុនានេះបានដកស្រង់សម្តី អភិបាល ខេត្តបន្ទាយមានជ័យលោក គោ ស៊ុំសារឿត ថា គិតត្រឹមល្ងាចថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៤ ពលករខ្មែរចំណាកស្រុក ដែលត្រូវបានអាជ្ញាធរថៃ ចាប់បញ្ជូនមកកម្ពុជាវិញ មាន ចំនួនកើនឡើងសរុប ប្រមាណជាង ១៧ ម៉ឺននាក់ហើយ ដោយក្នុងនោះ បញ្ជូនមកតាមច្រកទ្វារព្រំដែនអន្តរជាតិ មានចំនួនជាង ១៥ ម៉ឺននាក់ និងតាមច្រកអូរស្មាច់ មានចំនួនជាង ២ ម៉ឺននាក់់។

លោកបានឲ្យដឹងទៀតថា តួលេខដែលបានមកនេះ គឺជាតួលេខដែលបានឯកភាពគ្នារវាងភាគីកម្ពុជា ជាមួយភាគីថៃ។ អាជ្ញាធរថៃ នៅតែបន្តដឹកជញ្ជូនពលករខ្មែរមកកម្ពុជាវិញជាបន្តបន្ទាប់ មិនទាន់បញ្ឈប់នៅឡើយទេ។

ពលករខ្មែរចំណាកស្រុក ដែលត្រូវបានអាជ្ញាធរថៃ ចាប់បញ្ជូនមកកម្ពុជាវិញ (រូបថតពីគេហទំព័រសារព័ត៌មានសេរី)

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា