ត្រឡប់ក្រោយ

លទ្ធផល​នៃ​កិច្ច​ប្រជុំ​ពេញ​អង្គ​រដ្ឋ​ក្នុង​ការ​ឆ្លើយ​បំភ្លឺ​ផ្ទាល់​មាត់​របស់​រដ្ឋ​មន្រ្តី​ក្រសួង​រ៉ែ​ និង​ថាម​ពល

នៅ​វេលា​ម៉ោង ៨ព្រឹកនេះ រដ្ឋសភា​ជាតិ​ បានបន្ត​សម័យ​ប្រជុំ​ពេញ​អង្គ​លើក​ទី២ នីតិ​កាលទី៥ ក្រោម​អធិបតី​ភាព សម្តេចអ​គ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធាន​រដ្ឋ​សភា ដើម្បី​ស្តាប់ ការ​ឆ្លើយ​បំភ្លឺ​ដោយ​ផ្ទាល់​មាត់​របស់ ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តី​ក្រសួង​ រ៉ែ និងថាមពល ជូន​រដ្ឋសភា​ ពាក់ព័ន្ធនឹងការអភិវឌ្ឍ​គម្រោង​សាងសង់​ទំ នប់វារីអគ្គីសនី សេសានក្រោម២ ដោយមានការ​ស្នើសុំ​ពីក្រុម​អ្នក​តំណាង​រាស្រ្ត ចំនួន​ ៤៧រូបរបស់​គណបក្ស​ប្រជាជន​កម្ពុជា។

ចំពោះ​កិច្ច​ដំណើរ​ការក្នុង​ការ​បំភ្លឺ​ផ្ទាល់​មាត់​នោះ រដ្ឋសភា​ មានសំណួរចំនួន ៥ តម្រូវឱ្យតំណាងរាស្រ្តសួរទៅ​រាជរដ្ឋាភិបាល​ដោយក្នុង​ មួយសំនួរត្រូវបានតំណាងរាស្រ្តមួយរូបចោទសួរក្នុងមួយសំនួរ។ ក្នុង​ការ​ឆ្លើយ​បំភ្លឺ​របស់​រាជ​រដ្ឋា​ភិ​បាល​ត្រូវ​បាន​រដ្ឋសភា​ តម្រូវឱ្យ​ប្រើ​ប្រាស់​រយៈពេល ៣០នាទី ក្នុង​ការ​ឆ្លើយ​បំភ្លឺ​ មួយសំណួរ​ដែល​តំណាងរាស្រ្តចោទសួរ។

តំណាង​រាស្រ្ត​ចំនួន ៥រូប​ដែល​បាន ​លើកឡើង​សំណួរទាំង​៥ ក្នុង​កិច្ច​បំភ្លឺ​ផ្ទាល់​មាត់​របស់​រដ្ឋសភា​រួមមាន​អ្នកតំណាងរាស្រ្ត ហ៊ុន ណេង អ្នក​តំណាង​រាស្រ្ត ហ៊ូ ស្រ៊ី អ្នកតំណាងរាស្រ្ត សួស យ៉ារ៉ា អ្នកតំណាងរាស្រ្ត ឡូយ សុផាត អ្នក​តំណាង​រាស្រ្ត ឡោក ខេង ដែលមានការរៀបចំពី រដ្ឋសភា។

ចំពោះការឆ្លើយបំភ្លឺរបស់​រាជរដ្ឋា​ភិបាល​ដែល​ដឹកនាំ​ដោយ ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តី​ក្រសួង រ៉ែ និងថាមពល ត្រូវបានស​ម្តេច​ប្រធាន​អង្គប្រជុំ​កំណត់ឲ្យឆ្លើយ​បំភ្លឺ​ដោយសង្ខេប ដោយខ្លី ដែលមានដោយប្រើពេលត្រឹមតែ៣០នាទី។

សូមបញ្ជាក់ដែលថា រដ្ឋសភាជាតិ ដែលបានបន្តសម័យប្រជុំពេញអង្គលើកទី២ នីតិកាលទី៥ នាព្រឹកនេះ ត្រូវបានផ្អាក នឹងត្រូវបញ្ចប់នៅវេលាម៉ោង ១០:៣០នាទី។

 

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា