ត្រឡប់ក្រោយ

អនុស្ស​រណៈ​ទ្វេភាគី​ចំនួន៤ ដែល​កម្ពុជា​ចុះហត្ថលេខា​ជាមួយ និងបង់ក្លាដេស​

យោងតាមគេហទំព័រវិទ្យុបារាំងអន្តរជាតិជាខេមរភាសារ ដែលបានដកស្រង់សារព័ត៌មានបង់ក្លាដែសឈ្មោះ ឌឺ ឌែលីស្ដារ (The Daily Star) ចុះផ្សាយនៅថ្ងៃទី១៨ មិថុនា ថា កិច្ចព្រមព្រៀងរវាងកម្ពុជានិងបង់ក្លាដេស (Bangladesh) នោះគឺ៖ អនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្ដីពីការបង្កើតគណៈកម្មការចម្រុះ សម្រាប់ជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី។ អនុស្សរណៈសម្រាប់ជំរុញលើការការពារវិនិយោគ។ អនុស្សរណៈលើវិស័យវប្បធម៌ និងអនុស្សរណៈផ្នែកវិទ្យាសាស្ត្រ និងបច្ចេកទេស លើវិស័យកសិកម្ម។

ការចុះហត្ថលេខានេះ ធ្វើឡើងនៅក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៃភាគីកម្ពុជា ដែលដឹកនាំដោយលោកនាយរដ្ឋមន្ត្រី ហ៊ុន សែន រយៈពេល៣ ថ្ងៃ នៅបង់ក្លាដេស។

 

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (រូបមុខ) ក្នុងអំឡុងពេលមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅថ្ងៃ៩ មេសា ២០១០។ Photo: RFA

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា