នៅវេលាម៉ោង៨.០០នាទីព្រឹក រហូតម៉ោង១០ព្រឹក លេខាខុមហ្រ្វែលខេត្តកំពង់ធំ បានរៀបចំប្រជុំតុមូលយុវជន ពី ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នៅសាលាឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយខេត្តកំពង់ធំ។ កម្មវិធីនេះ រៀបចំឡើង ក្នុងគោលបំណង លើកទឹកចិត្ត យុវជនឲ្យចូលរួមក្នុងកំណែទម្រង់ការបោះឆ្នោត និងបន្ថែមការយល់ដឹងដល់ពួកគាត់ឲ្យយល់ដឹងពីតួនាទីដ៏មានសារៈសំខាន់ នៅក្នុងការចូលរួមបោះឆ្នោតព្រមទាំងប្រមូលមតិយោបល់ ក៏ដូចជាអនុសាសន៍នានាពីយុវជន ដើម្បីធ្វើឱ្យប្រសើរឡើង សម្រាប់ការរៀបចំការបោះឆ្នោត អណត្តិក្រោយទៀត។ ក្នុងកម្មវិធីនេះ មានការអញ្ជើញចូលរួមពីយុវជន អាជ្ញាធរមូលដ្ឋាន សហគមន៍ សកម្មជនគណបក្សនយោបាយ សរុបចំនួន១០នាក់ ស្រី៥នាក់។
ជាលទ្ធផលនៃការជជែកពិភាក្សា មតិយោបល់ដែលយើងទទួលបានពីអង្គប្រជុំក្នុងនោះមាន៖
‐ ប្រព័ន្ធបោះឆ្នោត បែបឯកត្តនាម។
‐ ការចុះបព្ជីាបេក្ខជនឈរឈ្មោះគណបក្សនយោបាយត្រូវអោយស្មើភាពគ្នា និងមានលក្ខ័ណ្ឌគ្រប់គ្រាន់ក្នុងការឈរឈ្មោះ និងមិនត្រូវនិយមបក្សពួក។
‐ ការជ្រើសរើសគណៈកម្មការរាជធានីខេត្ត ក្រុង រៀបចំការបោះឆ្នោត និងមន្រ្តីការរិយាល័យបោះឆ្នោតត្រូវឯករាជ្យ អព្យាក្រិត មិនលំអៀង និងបើកទូលាយ។
‐ យុទ្ធនាការឃោសនាផ្សព្វផ្សាយមានភាពស្មើគ្នាទាំងហិរញវត្ថុ រលកធាតុអាកាស (វិទ្យុ ទូរទស្សន៌ )
សកម្មភាពនៃការចុះឈ្មោះអ្នកចូលរួម និងការពិភាក្សា (រូបថតដោយឌីណា៖ ខុមហ្រ្វែលកំពង់ធំ)