យោងតាមសារព័ត៌មានក្នុងស្រុកដែលបានដកស្រង់សំដីលោក ជាម យៀប សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ នៃរដ្ឋសភា ឲ្យដឹងថា គម្រោងកោះអញ្ជើញ រដ្ឋមន្ត្រីទាំង ៣រូប មកបំភ្លឺផ្ទាល់មាត់នៅរដ្ឋសភា គឺចង់ដឹងថា តើច្បាប់រដ្ឋសភាគ្រប់អាណត្តិ ដែលបានអនុម័តជូនក្រសួងទាំង ៣នោះ បានធ្វើអ្វីខ្លះ?។
លោកបន្តថា រដ្ឋមន្ត្រីចំនួន ៣រូប ដែលសភាគ្រោងកោះហៅ ទៅបំភ្លឺនៅរដ្ឋសភានាថ្ងៃខាងមុខ រួមមាន៖ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងកសិកម្ម និង លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន។
លោកនាយរដ្ឋមន្រ្តីហ៊ុន សែន ថ្លែងនៅក្នុងរដ្ឋសភាជាលើកដំបង (រូបភាពឯកសារ)។ រូបភាពដោយ សយ សុភា (Credit: ABC Licensed)