ត្រឡប់ក្រោយ

ក្រសួង​ការ​បរទេស​ ស្នើ​​ឲ្យ​​ប្រធាន​​ គ.ជ.ប​ ចាត់​តាំង​​តំណាង​មួយរូប ទៅ​​ចូល​រួម​​ប្រជុំ ស្តីពី​ ការ​បោះឆ្នោត ​ក្នុង​តំបន់​អាស៊ាន​

លិខិត​របស់​ក្រសួងការបរទេស ចុះ​ថ្ងៃ​ទី​២៦ ខែមិថុនា ឆ្នាំ​២០១៤ មាន​វាយ​អក្សរ​ក្រហម​ថា “​ប្រញាប់​ណាស់​” ចុះហត្ថលេខា​ដោយ​លោកស្រី សឿង រដ្ឋ​ចា​វី រដ្ឋលេខាធិការ​ក្រសួងការបរទេស គោរព​ជូន​លោក​ប្រធាន​គជប​។ កម្មវត្ថុ នៃ​លិខិត​នោះ បាន​ស្នើ​ដល់​លោក​ប្រធាន​ គ.ជ.ប ចាត់​តំណាង​មួយរូប ចូលរួម​សិក្ខាសាលា​ថ្នាក់​តំបន់ ស្តីពី “​ការបោះឆ្នោត ដែល​ជា​មធ្យោបាយ​ក្នុង​ការលើកកម្ពស់​លទ្ធិ​ប្រជាធិបតេយ្យ និង​សន្តិសុខ ក្នុង​អាស៊ាន​៖ បទពិសោធន៍ និង​ការអនុវត្ត​ល្អៗ​”​។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា