ត្រឡប់ក្រោយ

លោក​ សួន សេ​រីរដ្ឋា ​ដែល​ជា​មេដឹក​នាំ​ចលនា​​ប្រឆាំង​រដ្ឋា​ភិបាល​នៅ​ក្រៅប្រទេស ​ត្រូវ​បាន​តុលាកា​ររាជ​ធានី​ភ្នំពេញ​ កោះ​អញ្ជើញ​

លោក សួន សេរីរដ្ឋា ដែលជាមេដឹកនាំចលនាមួយប្រឆាំងរដ្ឋាភិបាលនៅក្រៅប្រទេស ត្រូវបានតុលាការរាជធានីភ្នំពេញ កោះអញ្ជើញឲ្យចូលខ្លួនក្នុងសវនាការមួយនៅដើមខែកក្កដានេះ ពាក់ព័ន្ធនឹងបទញុះញង់ឲ្យប្រព្រឹត្តបទ ឧក្រិដ្ឋជា អាទិ៍។

យោងដីកាកោះឲ្យចូលខ្លួនក្នុងសវនាការរបស់ព្រះរាជអាជ្ញារងលោក មាស ច័ន្ទពិសិដ្ឋ ចុះថ្ងៃទី១៧ មិថុនា សរសេរថា លោកសួន សេរីរដ្ឋា អាយុ៤៤ឆ្នាំ កន្លែងកំណើតនៅស្រុកបរវេល ខេត្តបាត់ដំបង ត្រូវកោះឲ្យចូលរួមសវនាការ ថ្ងៃទី៩ កក្កដា វេលាម៉ោង ២រសៀល «ដើម្បីឆ្លើយដោះសារពីការចោទប្រកាន់មកលើខ្លួន»។

លោក សេរីរដ្ឋា ជាប្រធានចលនាអំណាចពលរដ្ឋខ្មែរ ដែលប្រឆាំងរដ្ឋាភិបាលកម្ពុជា កំពុងរស់នៅសហរដ្ឋអាមេរិក និងលោក សុខ សំអឿន មេធាវីរបស់គាត់បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ករណីដែលនឹងបើកសវនាការនេះ គឺទាក់ទងនឹង «ការចែកខិត្តប័ណ្ណ និងផ្កា» កាលពីឆ្នាំមុន។

នៅខែសីហា ២០១៣ យុវជនបួននាក់ត្រូវបានឃាត់ខ្លួនមួយរយៈនិងដោះលែងវិញ ដោយចោទប្រកាន់ថាបានចែកចាយខិត្តប័ណ្ណរាប់រយសន្លឹក ដើម្បីឲ្យយោធាធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាល ដែលទង្វើ នេះត្រូវ បាន អាជ្ញា ធរ ចោទ ថា ជា ការញុះញង់ពីលោកសេរីរដ្ឋា។
ប្រភពពីគេហទំព័ត៌ភ្នំពេញប៉ុស្តិ៍ ដែលបានចេញផ្សាយថ្ងៃទី២៧ មិថុនា ឆ្នាំ២០១៤។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា