ត្រឡប់ក្រោយ

នាយក​រដ្ឋ​មន្រ្តី​ជម្រុញ​ឲ្យ​ក្រសួង​មហា​ផ្ទៃ​ពិនិត្យ​មើល​លទ្ធ​ភាព​ក្នុង​ការ​ពង្រីក​ការិយា​ល័យ​ធ្វើលិខិត​ឆ្លងដែន​

ប្រមុខរដ្ឋាភិបាលកម្ពុជា បានជំរុញឲ្យក្រសួងមហាផ្ទៃពិនិត្យមើលលទ្ធភាពក្នុងការពង្រីក ការិយាល័យធ្វើលិខិតឆ្លងដែននៅទូទាំងប្រទេសដើម្បីងាយស្រួលឲ្យ ពលរដ្ឋទូទៅមានការងាយស្រួលមករកសេវានេះឲ្យនៅកៀក ហើយ​ក៏​ស្រ​ប​ពេល​ដែលរដ្ឋាភិបាលកំពុងរៀបចំពលករចំណាកស្រុកឲ្យមាន ឯកសារស្របច្បាប់ទៅធ្វើការនៅថៃ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងក្នុងទិវាប្រយុទ្ធប្រឆាំងគ្រឿងញៀននៅមជ្ឈមណ្ឌល កោះពេជ្រ កាលពីម្សិលមិញថា អគ្គនាយកដ្ឋានអន្តោប្រវេសន៍ផ្នែកអត្តសញ្ញាណកម្ម ដែលទើបបង្កើតថ្មី គួរគិតគូរពីការិយាល័យប៉ាស្ព័រ នៅ​ខេត្ត​នានាឬបើអាចត្រូវពង្រីកឲ្យបាន ២៥ ខេត្តក្រុងតែម្តង ដែលសព្វថ្ងៃនេះមានតែក្នុងរាជធានីភ្នំពេញ និង ខេត្តបាត់ដំបង។

ការគ្រោងបង្កើតការិយាល័យនេះមិនដឹងថា មន្ត្រីថ្នាក់ក្រោមនឹងចាប់ផ្តើមនៅខេត្តណាមុន ឬនៅពេលណាឡើយ ប៉ុន្តែ លោកបានបញ្ជាក់ថា ចំពោះលិខិតឆ្លងដែនដែលទាមទារថ្លៃរូបថត ៤ ដុល្លារ គឺអាចធ្វើបានសម្រាប់តែពលករ​មាន​បំណង​​ទៅធ្វើការនៅក្រៅប្រទេស ដូចជា ប្រទេសថៃ ដែលទើបតែបញ្ជូនពលករកម្ពុជាជាង ២០ ម៉ឺននាក់មកក្នុង ខែមិថុនា នេះទេ។ លិខិតឆ្លងដែនថ្មីនេះ គឺលុះត្រាតែមានកិច្ចសន្យាការងាររវាងភាគី កម្ពុជា និង ថៃ ដែលឆ្លង​កាត់ភ្នាក់​ងារ​រើស​ពលករទើបអាចធ្វើបាន។

ប្រភពពីគេហទំព័ត៌ភ្នំពេញប៉ុស្តិ៍ដែលបានចេញផ្សាយកាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៤។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា