ត្រឡប់ក្រោយ

លោក កឹម សុខា :​ ចង់​បង្កើត​សមាជជាតិ គឺ​ដើម្បីឲ្យថ្នាក់ដឹក​នាំទាំងពីរ អាចតទល់គ្នា​​​

កាលពីថ្ងៃអាទិត្យ ទី២៩ ខែមិថុនា លោក កឹម សុខា ដែលប្រធានស្តីទី និងជាអនុប្រធានគណបក្សសង្គ្រោះជាតិ បានចុះសួរសុខទុក្ខប្រជាពលរដ្ឋ ដែលរស់នៅក្នុងស្រុកកំពង់ត្របែក ខេត្តព្រៃវែង លោក កឹម សុខា មានប្រសាសន៍ថា លោកចង់ឲ្យព្រះរាជអន្តរាគមន៍ពីព្រះមហាក្សត្រ ប្រកាសបង្កើតសមាជជាតិ ដើម្បីឲ្យរូបលោកអាចតទល់ជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលលោកយល់ថាជាមធ្យោបាយមួយក្នុងការទម្លាយភាពជាប់គាំងនយោបាយ។
លោកបន្តថា គណបក្សសង្គ្រោះជាតិ នឹងចូលរួមប្រជុំសភា ដើម្បីធ្វើការជាមួយគណបក្សប្រជាជនកម្ពុជា លុះត្រាតែមានការធានាថាគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គជប) ឯករាជ្យ។ យោងតាមប្រភពព៌ត័មានVOD

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា