នៅក្នុងកិច្ចពិភាក្សាស្ដីពីស្ថានភាពសិទ្ធិដីធ្លីដែលបានរៀបចំឡើងនៅសណ្ឋាគារសាន់វ៉េ នៅព្រឹកថ្ងៃចន្ទ ទី៣០មិថុនានេះ មានការចូលរួមពីតំណាងអង្គការសង្គមស៊ីវិលជាច្រើន រួមទាំងប្រជាសហគមន៍រងគ្រោះដោយ វិវាទដីធ្លីនៅ តាមខេត្តផ្សេងៗផង ដែរ។
បើយោងតាមលោកឡាត់ គី ប្រធានផ្នែកដីធ្លីនៃសមាគមអាដហុក បានលើកឡើងថាបញ្ហាដីធ្លីនៅកម្ពុជា គឺជារឿងស្មុគស្មាញ និងចេះតែរីករាលដាលធំឡើងៗ ជារៀងរាល់ថ្ងៃ។ វិវាទដីធ្លីខ្លះ អូសបន្លាយពេលជាង២០ឆ្នាំ។ វិវាទដីធ្លី និងបាតុកម្មតវ៉ារឿងដីធ្លីជាដើម បានបង្ហាញឲ្យឃើញយ៉ាងច្បាស់ថា យន្តការដោះស្រាយវិវាទដីធ្លីរបស់រដ្ឋាភិបាលសព្វថ្ងៃ មិនមានដំណើរការឡើយ។
ព្រមទាំងបានស្រាវជ្រាវរកឃើញថា យន្តការដោះស្រាយវិវាទដីធ្លីរបស់រដ្ឋាភិបាលកម្ពុជាមិនដំណើរការ ដូច្នេះ អង្គការសង្គមស៊ីវិលដែលធ្វើការពាក់ព័ន្ធនឹងបញ្ហាដីធ្លី ក៏បានរៀបចំកិច្ចពិភាក្សានេះឡើង រួមគ្នាបង្កើតជាអនុសាសន៍រួម ដើម្បីឈានទៅដោះស្រាយវិវាទដែលមានមិនចេះចប់ ប្រកបដោយប្រសិទ្ធភាពនៅកម្ពុជា។ យោងតាមសារព៌ត័មាន rfi