នៅក្នុងពិធីសម្ពោធផ្សារទំនើប អ៊ីអន (Aeon) របស់ជប៉ុន នៅព្រឹកថ្ងៃទី៣០ មិថុនា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងនៅចំពោះមុខរដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន ថា ប្រទេសជប៉ុន ជាដៃគូដ៏សំខាន់ពីមុនមកក្នុងការជួយកម្ពុជា ឲ្យមានសន្តិភាព និងការបង្រួបបង្រួមជាតិ ដូច្នេះគ្មានអ្នកណាម្នាក់អាចបង្កឲ្យមានភាពចលាចលបានទេ៖ «ឬ នៅក្នុងពេលដែលសកម្មភាពអនាធិបតេយ្យតាមចិញ្ចើមថ្នល់ យាយីទីក្រុងមួយនោះ វាពិតជាមិនអាចទេ ដូច្នេះកត្តាសន្តិភាព ការបង្រួបបង្រួមជាតិ ស្ថិរភាពនយោបាយ គឺជាកិច្ចការដ៏សំខាន់ដែលយើងមិនមែនតែជាភាពដាច់ដោយឡែក បម្រើឲ្យទីផ្សារអ៊ីអន ម៉ល ប៉ុណ្ណោះទេ ក៏ប៉ុន្តែបម្រើការអភិវឌ្ឍន៏រួមរបស់ប្រទេស។ អ្នកណាក៏ដោយដែលប៉ុនប៉ុងធ្វើឲ្យសភាពកម្ពុជា ក្រឡាប់ចាក់ទៅជាសង្គ្រាមស៊ីវិល ឬអស្ថិរភាពណាមួយ គឺជាឧក្រិដ្ឋជនតែម្ដង»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា កម្ពុជាត្រូវការការបង្រួបបង្រួមជាតិ និងសន្តិភាព ដើម្បីធ្វើឲ្យដំណើរពាណិជ្ជកម្មរលូនទៅមុខ និងបានព្រមានដាក់ទោសជនណាដែលធ្វើឲ្យប្រទេសមានអស្ថិរភាពនយោបាយ និងគ្មានសន្តិភាព។ ប្រភពពីសារព៌ត័មាន rfa 30.06.14