អភិបាលរងរាជធានីភ្នំពេញ លោក ឃួង ស្រេង ឲ្យអ្នកសារព័ត៌មានដឹងថា នេះជាការហាត់សមមុនពេលក្បួនដង្ហែជាផ្លូវការនឹងត្រូវប្រារព្ធឡើងនៅ ថ្ងៃទី១១ ខែកក្កដា ដែលមានមន្ត្រីរាជការ និងប្រជារាស្ត្រចូលរួមហែហមនៅខាងក្រៅក្បួន២ម៉ឺននាក់។
លោក ឃួង ស្រេង បន្តថា ការហែសមនេះ គឺបានចាប់ផ្តើមឡើងចេញពីក្នុងព្រះបរមរាជវាំង តាមទ្វារជ័យ ហើយបទឆ្វេងទៅតាមផ្លូវ១៨៤ ទៅកាន់ផ្លូវព្រះនរោត្តមរហូតដល់ផ្លូវសុធារស ទៅផ្លូវព្រះសីហនុ ហើយមកតាមផ្លូវសុធារសវិញ បន្ទាប់មកត្រឡប់ចូលទៅកាន់ព្រះធាកែវមរកត ដោយគិតសរុបចំងាយប្រហែលជាង១៣គីឡូ។ លោកបន្តថា សាលារាជធានីភ្នំពេញក៏ប្រកាសឲ្យម្ចាស់ខ្សែភ្លើងឯកជន និងរដ្ឋទម្លាក់ខ្សែភ្លើងចុះទាំងអស់ ដើម្បីការពារសុវត្ថិភាព នៅថ្ងៃដង្ហែរព្រះបរមអដ្ឋិ របស់អតីតព្រះមហាក្សត្រ។
បើតាមគម្រោងការហាត់សមបែបនេះ នឹងត្រូវធ្វើឡើងម្តងទៀត នៅថ្ងៃទី៨ខែកក្កដានេះ៕ ប្រភពពី វីអូឌី។
រូបថតពីFacebook