យោងតាមសេចក្តីសម្រេចដោយក្រុមប្រឹក្សាធម្មនុញ្ញ ចេញថ្ងៃទី០២ កក្កដា ឆ្នាំ២០១៤ បានបញ្ជាក់ថា ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅនៃឧត្តមក្រុមប្រឹក្សាអង្គចៅក្រមដែលរដ្ឋសភាបានអនុម័ត កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៤ នាសម័យប្រជុំលើកទី២ នីតិកាលពី៥ និងព្រឹទ្ធសភាបានពិនិត្យ និងឥ្យយោបល់ឯកភាពទាំងស្រុង លើទម្រង់ និងគតិច្បាប់ដោយឥតកែប្រែក្នុងសម័យប្រជុំលើកទី៥ នីតិកាលទី៣ នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៤ ត្រូវបានប្រកាសថា ស្របនឹងរដ្ឋធម្មនុញ្ញ។
សេក្តីប្រកាសនេះផងដែរក៏បានបង្ហាញថា ជាសេចក្តីសម្រេចស្ថាពរ បិទផ្លូវតវ៉ា ហើយមានអានុភាពអនុវត្តទៅលើអំណាចទាំងអស់ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ និងត្រូវចុះផ្សាយក្នុងរាជកិច្ច។
សេចក្តីសម្រេចដែលអាចទាញយកទាំងស្រុង៖ https://www.facebook.com/media/set/?set=a.672209322861025.1073741896.146649842083645&type=1
(https://www.facebook.com/media/set/?set=a.672209322861025.1073741896.146649842083645&type=1)